ក្រុមហ៊ុន Rosatom របស់រុស្ស៊ី នឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរ នៅមីយ៉ាន់ម៉ា ទោះមានរញ្ជួយដី

2025/04/23 01:20:54 am        107

ក្រុមហ៊ុនរដ្ឋរុស្ស៊ីដែលដឹកនាំគម្រោង បានប្រាប់សារព័ត៌មាន Reuters ថា ផែនការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នឹងបន្តមាននៅសហភាពមីយ៉ាន់ម៉ា ជាប្រទេសអាស៊ីអាគ្នេយ៍ដែលហែកហួរដោយសង្រ្គាម និងដែលមួយផ្នែកត្រូវបានបំផ្លិចបំផ្លាញដោយរញ្ជួយដីដ៏ធំ កាលពីខែមីនា។

គួរបញ្ជាក់ថា មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសង់រោងចក្រនុយក្លេអ៊ែរខ្នាតតូចមួយ ដែលមានរយៈពេល ៣សប្តាហ៍មុនពេលគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានបំផ្លិចបំផ្លាញសហគមន៍ និងបានឆក់យកជីវិតមនុស្សជាង ៣.៧០០នាក់ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសនេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

កិច្ចព្រមព្រៀងនេះ មានពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកសាងរ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMR) នៅសហភាពមីយ៉ាន់ម៉ា ដោយសមត្ថភាពផលិតអគ្គិសនីដំបូង ១១០មេហ្កាវ៉ាត់ ដែលមានម៉ាស៊ីនរ៉េអាក់ទ័រ ៥៥មេហ្គាវ៉ាត់ចំនួន២ ផលិតដោយក្រុមហ៊ុននុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី។

ការិយាល័យសារព័ត៌មានរបស់ក្រុមហ៊ុននេះ បានឲ្យដឹងតាមរយៈអ៊ីម៉ែលថា៖ «គ្រោះរញ្ជួយដី នាពេលថ្មីៗនេះ មិនបានប៉ះពាល់ដល់ផែនការរបស់ក្រុមហ៊ុន Rosatom នៅប្រទេសមីយ៉ាន់ម៉ានោះទេ។ ក្រុមហ៊ុន Rosatom ប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាព និងភាពជឿជាក់អន្តរជាតិខ្ពស់បំផុត ក្នុងនោះរួមទាំងតម្រូវការធន់នឹងរញ្ជួយដីយ៉ាងខ្លាំងក្លាផងដែរ»។

យ៉ាងណាក្ដី ក្រុមហ៊ុន Rosatom បានបដិសេធមិនផ្តល់ពីពេលវេលាសាងសង់ ឬព័ត៌មានលម្អិត អំពីការស្នើឡើងនូវទីតាំងនៃរោងចក្រនុយក្លេអ៊ែរ ដែលនឹងត្រូវបានដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ RITM-200N ផលិតដោយក្រុមហ៊ុន សម្រាប់ប្រើប្រាស់ដំបូង នៅលើនាវាបំបែកផ្ទាងទឹកកក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm