ភាគហ៊ុន និងប្រាក់ដុល្លារអាមេរិកដាំក្បាលចុះ ខណៈលោក Trumpវាយប្រហារទេសាភិបាលធនាគារកណ្តាលអាមេរិក

2025/04/23 01:55:34 am        75

ភាគហ៊ុន និងប្រាកដុល្លារសហរដ្ឋអាមេរិក បានដាំក្បាលចុះជាថ្មីម្តងទៀត ពេលដែលលោកប្រធានាធិបតី Donald Trump បង្កើនការវាយប្រហាររបស់លោកលើទេសាភិបាលធនាគារកណ្តាលសហរដ្ឋអាមេរិក ដោយបានចាត់ទុកលោកថាជា “អ្នកចាញ់ដ៏ធំម្នាក់”សម្រាប់ការមិនបន្ទាបអត្រាការប្រាក់ ។

នៅក្នុងការបង្ហោះសារលើបណ្តាញព័ត៌មានសង្គម លោក Trump បានអំពាវនាវឲ្យទេសាភិបាលធនាគារកណ្តាលអាមេរិកលោក Jerome Powell កាត់បន្ថយអត្រាការប្រាក់ “មុនមានរឿងអាក្រក់កើតឡើង” ដើម្បីជួយជំរុញសេដ្ឋកិច្ច ដោយលោកនិយាយថា លោក Powell មានការយឺតយ៉ាវខ្លាំងក្នុងការឆ្លើយតបចំពោះការអភិវឌ្ឍសេដ្ឋកិច្ច ។

លោក Trump បាននិយាយថា ជាមួយនឹងការចំណាយមាននិន្នាការធ្លាក់ចុះខ្លាំង នោះស្ទើរតែមិនមានអតិផរណាទេ ប៉ុន្តែអាចមានការយឺតយ៉ាវនៃសេដ្ឋកិច្ច លុះត្រាតែប្រមុខធនាគារកណ្ដាលអាមេរិករូបនេះ កាត់បន្ថយអត្រាការប្រាក់ឥឡូវនេះ ។

កំណើនសម្ពាធពីរដ្ឋបាលអាមេរិកលើលោក Powell និងបំណងរបស់លោក Trump ដែលចង់ឲ្យប្រធានធនាគារកណ្ដាលរូបនេះចុះពីតំណែង បានធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ និងការសម្រុកលក់បណ្ណបំណុលកាន់តែខ្ពស់ ខណៈវិនិយោគិន និងក្រុមអ្នកវិភាគភ័យខ្លាចភាពរង្គោះរង្គើ ប្រសិនបើលោក Trump បញ្ឆេះជម្លោះ ជុំវិញឯករាជ្យភាពនៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្ដាលអាមេរិក ហើយព្យាយាមដកលោក Powell មុនពេលចុងបញ្ចប់នៃអាណត្តិរបស់លោកក្នុងពេលជាង ១ឆ្នាំខាងមុខ ។

ផ្សារភាគហ៊ុន S&P 500 បានធ្លាក់ចុះប្រហែល ២,៤ភាគរយកាលពីថ្ងៃចន្ទ ។ ពួកគេបានធ្លាក់ចុះប្រហែល ១២ភាគរយ ចាប់តាំងពីដើមឆ្នាំនេះ ។

ដោយឡែក ផ្សារភាគហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះ ២,៤ភាគរយ និងបានធ្លាក់ចុះប្រហែល ១០ភាគរយ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ខណៈផ្សារភាគហ៊ុន Nasdaq បានធ្លាក់ចុះ ប្រហែល ២,៥ភាគរយ និងបានធ្លាក់ចុះប្រហែល ១៨ភាគរយ ចាប់តាំងពីខែមករារហូតមក ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm