នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ មានករណីផ្ទុះគ្រាប់មីនតោនក្នុងពេលកំពុងភ្ជួរដីចម្ការនៅចំនុចអូរថ្មក្នុងភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រ រងរបួសជាទម្ងន់និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបង្ហោះលើបណ្តាញសង្គមហ្វេសបុកនៅមុននេះបន្តិច។
ឯកឧត្តមក៏បានរំលឹកផងដែរថា ថ្វីត្បិតសង្គ្រាមត្រូវបានបញ្ចប់ ប៉ុន្តែសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងព្រះរាជាណាចក្រនេះ នៅតែបន្តបំផ្លិចបំផ្លាញសេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋខែ្មរ ហើយរាជរដ្ឋាភិបាលកំពុងតែបន្តខិតខំលុបបំបាត់សត្រូវជាឃាតករលាក់មុខទាំងនេះ៕