ក្រសួងចំនួន២ នឹងសហការកែលម្អក្រុងឱ្យរៀបរយធ្វើឱ្យកម្ពុជាក្លាយជារដ្ឋទំនើប

2025/04/23 05:35:57 pm        337

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ក្រសួងសាធារណការ និងដឹកជញ្ជូន នឹង​ធ្វើកិច្ចសហការក្នុងការងារកែលម្អ និងរៀបចំក្រុងឲ្យបានល្អប្រសើរ​ និងមានរបៀបរៀបរយ ក្នុង​គោល​ដៅ​រួមគ្នារៀបចំប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋទំនើប ។

ក្នុងកិច្ចប្រជុំ​ពិភាក្សាការងារកែលម្អនិងរៀបចំក្រុង ការពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានលើកឡើងអំពីកិច្ចការជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ត្រូវ​រួមគ្នា​អនុវត្ត​ជាមួយ​ក្រុម​ការងារ​ជំនាញរ​បស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកែលម្អនិងរៀបចំក្រុង ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែល្អប្រសើរ មានសោភណភាព មានភាពទាក់ទាញ សំដៅ​កសាង​បាន​នូវ​ខឿនសេដ្ឋកិច្ចរឹងមាំយូរអង្វែងសម្រាប់សង្គមជាតិកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួង​សាធារណ​ការ និងដឹកជញ្ជូន បានចាត់ទុកកិច្ចការអាទិភាពទីមួយរួមមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវ​តភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅ​កសាង​បាន​នូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិ និងធានាបាននូវ​ដំណើរ​ការ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជារយៈពេលយូរអង្វែង ។

ឯកឧត្តម សាយ សំអាល់បានគូសបញ្ជាក់ថា អ្វីដែលយើងទាំងអស់គ្នា​ខិតខំ​ប្រឹងប្រែង​រៀប​ចំ​កែ​លម្អ​​ទាំងអស់នេះ គឺក្នុងគោលដៅ​សម្រេច​ឱ្យបា​ន​ចក្ខុ​វិស័យ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​​២០៥០ ដោយប្រែក្លាយកម្ពុជាពីគំនរផេះផង់ នៃសង្គ្រាម​មក​ទទួល​បាន​សន្តិភាព​ក្នុង​សម័យ​សម្ដេច​តេជោ ហ៊ុន សែន និងបន្តមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជា​សម័យ​ទំនើបកម្មកម្ពុជា៕ អត្ថបទ​ បាន​ សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm