ACU និងគណៈប្រតិភូប្រទេសចិនពង្រឹងកិច្ចសហប្រតិបត្តិការលើការងារប្រឆាំងអំពើពុករលួយ

2025/04/23 05:42:15 pm        335

លោក Lei gang សមាជិកអចិន្រ្តៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន ប្រទេស​ចិន​ នៅព្រឹកថ្ងៃទី២៣ខែមេសានេះ បានដឹកនាំគណៈប្រតិភូប្រទេសចិនចំនួន៤រូប អញ្ជើញ​ទស្សន​កិច្ច​នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដោយទទួលការស្វាគមន៍ពីឯកឧត្តម យន់ ស៊ីណាត អនុប្រធានអង្គភាពប្រឆាំងអពើពុករលួយ តំណាងកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់​មកឯកឧត្តម ជា សំអាត អគ្គនាយក​ប្រតិបត្តិការ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ជួប​ពិភាក្សា​ការងារជាមួយគណៈប្រតិភូមកពីខេត្តយូណាន ប្រទេសចិន។

នៅ​ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម ជា សំអាត បានមានប្រសាសន៍ថា អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ មានបេសកកម្មប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់​ជាន់​ថ្នាក់​នៅ​ទូទាំង​ប្រទេសកម្ពុជា តាមរយៈវិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់​បង្រ្កាប​បទ​ល្មើស​ពុក​រលួយដោយមានការចូលរួមពីសាធារណៈជន និងប្រតិបត្តិបការ។ លើសពីនេះ ឯកឧត្តម លើកឡើងពីរចនាសម្ព័ន្ធរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។

លោក Lei gang សមាជិកអចិន្រ្តៃយ៍ នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន​បាន​បង្ហាញ​ក្តី​រំភើប​រីក​រាយ​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ លោកបន្តថា គណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ប្រឆាំង​អំពើពុករលួយឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា។

គួរ​បញ្ជាក់ដែរថា គណៈប្រតិភូខេត្តយូណាននៃប្រទេសចិន មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី ២២ ដល់២៥ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណង​សំខាន់ៗ​ចំនួន​៤​រួម​មាន​៖ទី១.ចែករំលែកបទពិសោធន៍របស់ប្រទេសចិន និងខេត្តយូណាន ក្នុងការត្រួត​ពិនិត្យ​រដ្ឋាភិបាល​ស្អាត​ស្អំ និងការធ្វើនវានវត្តន៍ប្រព័ន្ធគ្រប់គ្រង ទី២.ផ្លាស់ប្តូរស៊ីជម្រៅ​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ និងថ្នាក់ដឹកនាំរបស់អង្គភាពប្រឆាំង​អំពើ​ពុករលួយ​ស្វែង​យល់​ពីយ​ន្ត​ការ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគីលើវិស័យស៊ីបអង្កេតករណីពុករលួយឆ្លងដែន និងការបណ្តុះបណ្តាលមន្រ្តី ទី៣.ជំរុញការរៀបចំគម្រោង អំពីការសាងសង់ស្អាតស្អំ «ខ្សែរក្រវាត់ និងផ្លូវ»រួមគ្នា ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ និងទី៤.ផ្លាស់ប្តូរបទពិសោធន៍ផ្លូវការ ជាមួយរដ្ឋបាលថ្នាក់ខេត្ត និងមន្ទីរអធិការកិច្ច ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងកម្ពុជាឲ្យមានភាពជិតស្និទ្ធ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm