រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្ដអភិវឌ្ឍសេវាអេទ្បិចត្រូនិក ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច

2025/04/23 01:23:45 pm        112

រាជរដ្ឋាភិបាលដាក់ឲ្យអនុវត្តជាផ្លូវការនូវ (យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច) ដើម្បីជំរុញការអភិវឌ្ឍ វិស័យឌីជីថលឲ្យកាន់តែមានភាពរស់រវើក និងជាការលើកកម្ពស់ប្រសិទ្ធភាពការងារ, កាត់បន្ថយថ្លៃដើម, តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងពិធី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ចឆ្នាំ២០២៥-២០២៨» នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ នេះថា បច្ចេកវិទ្យាឌីជីថល, ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត ឬហៅកាត់ AI បានក្លាយ ជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជន ទូទៅ ក្នុងយុគសម័យនេះដែលជាការណ៍មិនអាចខ្វះបាន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងន័យនេះ, បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចដែលមិនអាចមើលរំលងបាន។ សម្រាប់វិស័យឯកជន, ការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ, កាត់បន្ថយថ្លៃដើម, តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ។ ចំណែកវិស័យសាធារណៈ, បច្ចេកវិទ្យាឌីជីថលក៏បាននិងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់នានានៅកម្ពុជា, ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ, បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ, ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងសំដៅឆ្លើយតបទៅនឹងតម្រូវការ, សំណូមពរ និង បំណងប្រាថ្នា របស់ប្រជាជន និងធុរជន ។

សម្រាប់កម្ពុជា, ការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។ រាជ- រដ្ឋាភិបាលសម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ភាពប្រាកដ និយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឲ្យអនុវត្តនូវ«ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល២០២២-២០៣៥», ដែលជាឯកសារគោលនយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យ ក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ការដាក់ចេញ នូវឯកសារដ៏មានសារៈសំខាន់ទាំងពីរនេះ ក៏បានសបញ្ជាក់ច្បាស់ពីឆន្ទៈមោះមុត និងភាពបុរេសកម្មរបស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញា ជំរុញការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ឲ្យកាន់តែមានភាពរស់រវើក ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ, មានបរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់, រាជរដ្ឋាភិបាលបន្តប្តេជ្ញាធ្វើឲ្យបរិយាកាសធុរកិច្ចនៅ កម្ពុជា មានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់។ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថលក្នុងជំហានដំបូង តាមរយៈការផ្តល់សេវា តាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាជម្រើសសម្រាប់ការពិចារណាទៀតទេ, ប៉ុន្តែជាការចាំបាច់ ដែលត្រូវតែអនុវត្តឲ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាពនិងភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចធិបតី អំពាវនាវ​ឲ្យភាគីទាំងអស់រួម​គ្នាលុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​គ្រុន​ចាញ់​ពី​កម្ពុជា​ក្នុង​ឆ្នាំ២០២៥​នេះ
2025/04/25 10:16:18 am        1
រដ្ឋមន្ដ្រីសុខាភិបាល ចុះស្វែងយល់ពីការបម្រើសេវាសុខាភិបាលរបស់មន្ដ្រីបុគ្គលិកនៃមណ្ឌលសុខភាពក្បាលដំរី ខេត្ដក្រចេះ
2025/04/25 07:25:18 am        1
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យចេនឡា ជាមួយនិងសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE នៃសាធារណរដ្ឋកូរ៉េ
2025/04/24 05:49:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី អំពាវនាវ​ឲ្យភាគីទាំងអស់រួម​គ្នាលុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​គ្រុន​ចាញ់​ពី​កម្ពុជា​ក្នុង​ឆ្នាំ២០២៥​នេះ

2025/04/25 10:16:18 am
​ចិន ជំរុញឱ្យលុបចោលការដំឡើងពន្ធដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក
2025/04/25 09:52:30 am
​មន្ត្រីជាន់ខ្ពស់រុស្ស៊ី ថាទីក្រុងមូស្គូ មានសិទ្ធិប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើត្រូវវាយប្រហារដោយលោកខាងលិច
2025/04/25 09:46:21 am
​ផ្ទុះការតវ៉ាទូទាំងប្រទេសនៅឥណ្ឌា និងប៉ាគីស្ថាន ក្រោយការវាយប្រហារដ៏សាហាវនៅតំបន់កាស្មៀរ
2025/04/25 09:43:21 am
​អ៊ីរ៉ង់ និងបារាំង ត្រៀមខ្លួនសម្រាប់ការពិភាក្សានុយក្លេអ៊ែរ ស្របពេលកិច្ចចរចារបស់អាមេរិក
2025/04/25 09:22:07 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am