លោក ពូទីន៖ រុស្ស៊ី និងសម្ព័ន្ធអារ៉ាប់ គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូល នៅឆ្នាំនេះ

2025/04/23 09:07:41 pm        107

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានប្រកាសពីផែនការរៀបចំកិច្ចប្រជុំកំពូលជាមួយក្រុមរដ្ឋសម្ព័ន្ធអារ៉ាប់ នៅចុងឆ្នាំនេះ ខណៈដែលទីក្រុងមូស្គូ ស្វែងរកដៃគូថ្មី បន្ទាប់ពីការវាយលុក រយៈពេលបីឆ្នាំរបស់ខ្លួន លើប្រទេសអ៊ុយក្រែន។

ដោយរងការដាក់ទណ្ឌកម្មលោកខាងលិចយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយ ក្រែន ប្រទេសរុស្ស៊ី បានងាកទៅរកប្រទេសអាស៊ី អាហ្វ្រិក និងអារ៉ាប់ ដើម្បីទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។

លោក ពូទីន បានប្រាប់ស្តេចស៊ុលតង់នៃប្រទេសអូម៉ង់ Haitham bin Tariq ក្នុងដំណើរទស្សនកិច្ចលើកដំបូងមិនធ្លាប់មានទៅកាន់ប្រទេសរុស្ស៊ីដោយប្រមុខរដ្ឋអូម៉ង់ថា៖«យើងមានគម្រោងរៀបចំកិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងបណ្តាប្រទេសអារ៉ាប់ នៅឆ្នាំនេះ»។

លោកបានបន្ថែមថា៖«មិត្តភ័ក្តិរបស់យើងជាច្រើន នៅក្នុងពិភពអារ៉ាប់ គាំទ្រគំនិតនេះ» ដោយបានអញ្ជើញស្តេចស៊ុលតង់នៃប្រទេសអូម៉ង់ ទៅចូលរួមកិច្ចប្រជុំកំពូលនេះ ដោយមិនបានបញ្ជាក់កាលបរិច្ឆេទ និងទីកន្លែងទេ។

ដំណើរទស្សនកិច្ចរបស់ស្តេចស៊ុលតង់នេះ ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក ពូទីន បានធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំប្រទេសកាតាលោក Sheikh Tamim bin Hamad Al-Thani ក្នុងការពិភាក្សាអំពីស៊ីរី និងតំបន់ហ្កាហ្សា។

ទីក្រុង Doha គឺជាអ្នកសម្រុះសម្រួលដ៏សំខាន់រវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីនហាម៉ាស។

រដ្ឋឈូងសមុទ្រ កំពុងទទួលបានឥទ្ធិពលការទូតកាន់តែខ្លាំងឡើង ក្នុងនាមជាអ្នកសម្រុះសម្រួល ក្នុងការចរចា ដើម្បីដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ ដូចជាជម្លោះនៅអ៊ុយក្រែន និងហ្កាហ្សាជាដើម។

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm