រង្វង់មូលស្រអែមមានលំនាំគោបុរៈទី៥នៃប្រាសាទព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

2021/12/08 04:09:46 pm        306

ព្រះវិហារ៖ រង្វង់មូលស្រអែម ដែលមានសំណង់លំនាំគោបុរៈទី៥ របស់ប្រាសាទព្រះវិហារ បានសម្ពោធដាក់ឲ្យប្រើប្រាស់ហើយ ដើម្បីជាកែសម្រួលស្ថានភាពចរាចរណ៍ និងលើកនូវសោភណ្ឌភាពតំបន់ប្រជុំជនស្រអែម មុននឹងឡើងទៅដល់ប្រាសាទព្រះវិហារ។

រង្វង់មូលស្រអែម ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម មាស សុភា ទេស រដ្ឋ​មន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និងជាប្រធានក្រុមការងរាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តព្រះវិហារ ​និងថ្នាក់ដឹកនាំ ​មន្ដ្រីរាជការខេត្ត ​ជាមួយនឹង​ការ​ចូល​រួមរបស់ប្រជាពលរដ្ឋជាច្រើន​កុះករ​ផងដែរ។

ឯកឧត្ដម មាស សុភា មានប្រសាសន៍ថា រង្វង់មូលស្រអែម កើតឡើងពីការចូលរួមពី​សប្បុរសជន​នានា ក៏​ដូច​ជា​ថ្នាក់​ដឹកនាំ កម្លាំងមានសមត្ថកិច្ច ដោយបានចូលរួមជាថវិកា រហូតស្ថាបនារង្វង់​មូល​ស្រអែម​នេះ​ បានជោគជ័យ និង​បាន​ដាក់​សម្ពោធ​ដាក់ឲ្យប្រើប្រាស់នាពេលនេះ។

ឯកឧត្ដម មាស សុភា បញ្ជាក់ថា ទីតាំងនេះពីមុនគឺមានលក្ខណៈ​ស្មុគស្មាញ​ពិបាក​ក្នុង​ការធ្វើដំណើរ ប៉ុន្តែក្រោយពីស្ថាបនារង្វល់មូលស្រអែមនេះរួច ទីតាំងនេះមានសណ្ដាប់ធ្នាប់ល្អប្រសើរ ដែលជា​ទី​ទាក់​ទាញភ្ញៀវជាតិ​ និងអន្តរជាតិ មកលេងកំសាន្តនៅស្រុកជាំក្សាន្តនេះផងដែរ ។

ឯកឧត្ដម មាស សុភា ក៏បានបញ្ជាក់ថា ការសាងសង់រង្វង់មូលស្រអែមនេះត្រូវឆ្លងកាត់នីតិវិធីជាច្រើន ដូចជាការ​ស្នើ​សុំ​ទៅ​ក្រសួងវប្បធម៌ ស្នើសុំទៅអាជ្ញាធរជាតិព្រះវិហារ ​និងឆ្លងកាត់ការរចនាប្លង់ដ៏ពិបាកផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា សំណង់ដ៏គួរជាទី​ស្ញប់ស្ញែង​នេះ គឺមានកា​រ​ផ្តួចផ្តើម​កសាង​ឡើងដោយថ្នាក់ដឹកនាំខេត្ត និង​សប្បុរសជន ដោយ​មិន​បាន​ប្រើ​ប្រាស់​ថវិកា​ជាតិ​នោះ​ឡើយ។

លោក សំ លាងទ្រី បានបន្ថែមថា រង្វង់មូលស្រអែម មាន​អង្កត់​ផ្ចិត​ប្រវែង ៤០ ម៉ែត្រ កំពស់ ៦.៤ ម៉ែត្រ ផ្ទៃក្រឡា១២៥៦ ម៉ែត្រការ៉េ ​និងមាន​បរិមាត្រប្រវែង ១២៥.៦៦ ម៉ែត្រ ។ រូប​សំណាក​តួប្រាសាទ​នៅចំកណ្តាលរង្វង់មូលនេះ គឺយកលំនាំតាមគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ​ហើយរូបសំណាក​ដែល​​ស្ថិត​នៅចំកណ្តាលរង្វង់មូលនេះទៀតសោតមានទំហំស្មើនឹង ៧០% នៃតួប្រាសាទដើម។ រង្វង់មូលស្រអែម​ មាន​ទីតាំង ស្ថិតនៅលើផ្លូវជាតិលេខ៦២​ ដែលជាចំណុចផ្លូវប្រសព្វផ្លូវបែកជា៣ ក្នុងការធ្វើដំណើរឡើងទៅប្រាសាទព្រះវិហារ ​ទៅខេត្ត​ឧត្ដរមានជ័យ និងក្រុងព្រះវិហារ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm