អ្នកការពារសិទ្ធិមនុស្សជាន់ខ្ពស់រុស្ស៊ី បង្ហាញពីមូលហេតុពិតប្រាកដនៅពីក្រោយជម្លោះ ជាមួយលោកខាងលិច

2025/04/23 10:39:25 pm        67

លោក Valery Fadeyev ប្រធានក្រុមប្រឹក្សាប្រធានាធិបតីរុស្ស៊ីសម្រាប់ការអភិវឌ្ឍសង្គមស៊ីវិល និងសិទ្ធិមនុស្ស បាននិយាយថា ហេតុផលពិតប្រាកដនៅពីក្រោយជម្លោះរបស់ទីក្រុងមូស្គូ ជាមួយប្រទេសលោកខាងលិច គឺដោយសារលោកខាងលិចភ័យខ្លាចចំពោះសណ្តាប់ធ្នាប់ពិភពលោកថ្មីមានភាពយុត្តិធម៌ ដែល  រុស្ស៊ីលើកកម្ពស់។

លោកបានចង្អុលបង្ហាញនៅក្នុងកិច្ចប្រជុំតុមូលមួយដែលមានឈ្មោះថា «សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនៅឆ្នាំ ១៩៤១ និង ២០២៥ថា៖ «អ្វីដែលពួកគេ [បណ្តាប្រទេសលោកខាងលិច] ដឹងអំពីយើង គឺថា យើងជាកម្លាំងប្រវត្តិសាស្ត្រដ៏រឹងមាំ និងជាជម្រើសប្រវត្តិសាស្ត្រមួយ។ ពួកគេខ្លាចថា ពិភពលោក នឹងមិនត្រូវបានរៀបចំឡើងដោយច្បាប់របស់ពួកគេ ប៉ុន្តែដោយគោលការណ៍ប្រកួតប្រជែងទៅវិញ»។ ខួបលើកទី ៨០ នៃជ័យជម្នះដ៏អស្ចារ្យនៅក្នុងស្ថានភាពនយោបាយការបរទេសបច្ចុប្បន្ន» ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសហព័ន្ធ(សភាជាន់ខ្ពស់)។

លោក Fadeyev បានអះអាងថា៖«ជម្រើស គឺជាអ្វីដែលពួកគេខ្លាច។ យោងទៅតាមហេតុផលរបស់ពួកគេ អ្នកដែលផ្តល់ចក្ខុវិស័យខុសគ្នានៃសណ្តាប់ធ្នាប់ពិភពលោក និងជីវិតដែលមានភាពយុត្តិធម៌ ត្រូវតែត្រូវបានបំផ្លាញ។ តាមទស្សនៈរបស់ខ្ញុំ នេះគឺជាហេតុផលពិតប្រាកដនៅពីក្រោយការប្រឈមមុខដាក់គ្នា នាពេលបច្ចុប្បន្ន»។  

លោកបានបន្ថែមថា ប្រជាជនរុស្ស៊ី គឺស្ថិតនៅជួរមុខនៃប្រវត្តិសាស្ត្រ ដែលធានាបាននូវវឌ្ឍនភាពជាប្រវត្តិ   សាស្ត្រ ខណៈដែលពិភពលោកបច្ចុប្បន្ន កំពុងឆ្លងកាត់ «ដំណាក់កាលចុងក្រោយនៃប្រព័ន្ធសង្គម និងវប្បធម៌របស់លោកខាងលិច»។ លោក Fadeyev បានសន្និដ្ឋានថា៖«អ្នកដែលផ្តល់អ្វីដែលថ្មី នឹងក្លាយជាអ្នកដឹកនាំម្នាក់ ដែលជាអ្វីសហភាពសូវៀត បានធ្វើ នាអតីតកាល»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm