ទាហានឥណ្ឌូនេស៊ីម្នាក់ បានលើកមេដៃ នៅពេលលោក ឆ្លងកាត់វាលស្រែ ដោយជិះនៅលើម៉ាស៊ីនច្រូតកាត់មួយគ្រឿង នៅខេត្តប៉ាពួដ៏ដាច់ស្រយាល ជាកន្លែងដែលគម្រោងសន្តិសុខស្បៀងដ៏ធំរបស់រដ្ឋាភិបាល បានបង្កើនការភ័យខ្លាចចំពោះការកាប់បំផ្លាញព្រៃឈើអស់ច្រើន។
ដោយចង់បញ្ចប់ការពឹងផ្អែករបស់ខ្លួន លើការនាំចូលអង្ករ ប្រទេសឥណ្ឌូនេស៊ីចង់ដាំដំណាំឲ្យបានច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងអំពៅសម្រាប់ជីវឥន្ធនៈ នៅក្នុងតំបន់ភាគខាងកើត ដែលនៅសល់។
ប៉ុន្តែអ្នកបរិស្ថានព្រមានថា វាអាចក្លាយជាគម្រោងការកាប់បំផ្លាញព្រៃឈើដ៏ធំបំផុតរបស់ពិភពលោក ដែលគំរាមកំហែងដល់ប្រភេទសត្វជិតផុតពូជ និងការប្តេជ្ញាចិត្តរបស់ទីក្រុងហ្សាការតាក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ចំណែកក្រុមសកម្មជន ព្រួយបារម្ភថា គម្រោងនេះ នឹងជំរុញឲ្យមានការរំលោភសិទ្ធិ នៅក្នុងតំបន់ដែលញាំញីដោយការបំពានផ្នែកយោធាជាយូរមកហើយ ខណៈដែលការបះបោរមបំបែកខ្លួន បានផ្ទុះឡើង។
ទំហំពិតប្រាកដរបស់គម្រោង គឺពិបាកក្នុងការបញ្ជាក់ណាស់ សូម្បីតែសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក៏ខុសគ្នាដែរ។
យ៉ាងហោចណាស់ គម្រោងនេះ មានគោលបំណងដាំស្រូវ និងអំពៅរាប់លានហិកតា នៅទូទាំងខេត្ត Merauke ខាងត្បូងនៃខេត្តប៉ាពួ។ មួយលានហិកតា គឺប្រហែលនឹងទំហំនៃប្រទេសលីបង់។
ការកាប់បំផ្លាញព្រៃឈើដែលភ្ជាប់ទៅនឹងផែនការនេះ កំពុងធ្វើរួចហើយ។