ប្រធាន IAEA និយាយថា វត្តមានរបស់អ្នកជំនាញនៃទីភ្នាក់ងារនេះ នៅរោងចក្រ ZNPP គឺ «មានតម្លៃមិនអាចកាត់ថ្លៃបាន»

2025/04/23 10:57:25 pm        69

អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បាននិយាយថា ការពិតដែលថា អ្នកជំនាញរបស់ទីភ្នាក់ងារនេះ មានសិទ្ធិចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye (ZNPP) ដើម្បីតាមដានស្ថានភាពជុំវិញរោងចក្រនេះគឺ «មិនអាចកាត់ថ្លៃបាន»។

លោកបាននិយាយនៅក្នុងសិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាទំនាក់ទំនងបរទេសដែលជាវិទ្យាស្ថានស្រាវជ្រាវឯករាជ្យរបស់សហរដ្ឋអាមេរិកថា៖«ខ្ញុំនឹងមិននិយាយថា វាមិនមានអ្វីខុសប្លែក ដែលយើងនៅ  ទីនោះ។ អ្វីៗអាចកើតឡើង នៅរោងចក្រនេះ។ ប៉ុន្តែយើងមានមនុស្សរបស់យើង ហើយយើងមានពេល  ជាច្រើន ដែលរោងចក្រនេះ ត្រូវបានគេបាញ់ផ្លោង ឬវាយប្រហារដោយយានដ្រូន។ ឬអ្នកអាចចាំបានថា កាលពីរដូវក្តៅមុន មានអគាររោងចក្រនេះ បានឆាបឆេះជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ»។ 

លោកបានសង្កត់ធ្ងន់ថា៖«ដូច្នេះ មានពេលវេលាដ៏មានសារៈសំខាន់ខ្លាំងណាស់ ដែលការពិតដែលថា IAEA អាចនិយាយភ្លាមៗនូវអ្វី ដែលកំពុងកើតឡើង ប្រសិនបើមានគ្រោះថ្នាក់ទាក់ទងនឹងកម្រិតវិទ្យុសកម្ម និងរឿងបែបនោះ គឺអ្នកដឹងហើយថា ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន»។

មានទីតាំងនៅទីក្រុង Energodar រោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប និងមានម៉ាស៊ីនភ្លើងចំនួន ៦គ្រឿង ដែលមានសមត្ថភាពសរុប ៦ ជីហ្គាវ៉ាត់ (GW) ដែលបច្ចុប្បន្ន ត្រូវបានបិទ ហើយមិនបានផលិតថាមពលទេ។ កងកម្លាំងរុស្ស៊ី បានគ្រប់គ្រងទីតាំងនេះ ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ទាហានអ៊ុយក្រែន បានធ្វើការបាញ់ផ្លោងជាបន្តបន្ទាប់ទាំងទៅលើទីក្រុង និងទឹកដីរបស់រោងចក្រនេះ។ អ្នកជំនាញរបស់ IAEA មានវត្តមានជាអចិន្ត្រៃយ៍ នៅក្នុងមជ្ឈមណ្ឌលនេះ ចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដោយបានប្តូរវេនគ្នាយ៉ាងទៀងទាត់។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm