កម្ពុជាជាប្រទេសនាំមុខគេនៅតំបន់នៃការរៀបចំបង្កើតផែនការសកម្មភាពជាតិទាក់ទងនឹងការទប់ស្កាត់អាវុធមហាប្រល័យ

2025/04/23 11:29:01 pm        661

កម្ពុជា បានក្លាយជាប្រទេសនាំមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការរៀបចំ​បង្កើត​ផែន​ការ​សកម្មភាព​ជាតិ អនុវត្ត​លើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ​ប្រជាជាតិ​លេខ១៥៤០ ដើម្បីចូលរួមជាមួយសាកលលោកក្នុងការប្រឆាំងលើការីកសាយភាយអាវុធមហាប្រល័យ និងអំពើភរវកម្មនានា។

 ថ្លែងនៅក្នុងកម្មវិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីការបង្កើតផែនការសកម្មភាពជាតិក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០ រយៈពេល៣ ចាប់ពិថ្ងៃទី២៣ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នជ នៅខេត្តព្រះសីហនុ ក្រោមកិច្ចផ្ដួចផ្ដើមគាំទ្រពីសំណាក់ការិយាល័យទទួលបន្ទុកកិច្ចការកាត់បន្ថយសព្វាវុធ របស់អង្គការសហប្រជាជាតិ និងមានការជួយឧបត្ថម្ភពីសហភាពអឺរ៉ុបនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍និងជា អគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី ជីវសាស្ត្រ វិទ្យុសកម្ម និង នុយក្លេអ៊ែរ កម្ពុជាបានក្លាយជាប្រទេសនាំមុខ គេចំពោះការបង្កើតផែនការសកម្មភាពជាតិក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ១៥៤០នេះ និងបានរៀបចំសិក្ខាសាលាជាច្រើន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ទាក់ ទងនឹងការទប់ស្កាត់នូវអាវុធមហាប្រល័យនេះផងដែរ។

នាយឧត្តមសេនីយ៍ ផន ណារ៉ា បានថ្លែងទៀតថា សេចក្តីសម្រេចចិត្តលេខ ១៥៤០ នេះត្រូវបានអនុម័តឡើងតាំងពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០០៤ សម្រាប់ជាការឆ្លើយតបទៅនឹង ការរីករាលដាលនៃការគំរាមកំហែង ដោយភាគីមិនមែនរដ្ឋដូចជាក្រុមភេរវករ និងពួកជ្រុលនិយម ដែលប្រើប្រាស់អាវុធមហាប្រល័យ បង្កអសន្តិសុខ និងគ្រោះមហន្តរាយដល់ពិភពលោក។ ដូច្នេះសម្រេចចិត្តនេះ មានគោលបំណងឲ្យប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ បំពេញកាតព្វកិច្ច របស់ខ្លួនក្នុងការបញ្ឈប់ ការផ្ដល់ជំនួយឧបត្ថម្ភគាំទ្រ នៅគ្រប់ទម្រង់ទាំងអស់ទៅកាន់ភាគីមិនមែនរដ្ឋ ដូចជាភេរវករ និងពួកជ្រុលនិយម ដែលមានបំណងក្នុងការអភិវឌ្ឍន៍ កាន់កាប់ផលិត កែច្នៃ ដឹកជញ្ជូន ផ្ទេរ ឬប្រើប្រាស់ អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងគ្រប់មធ្យោបាយដឹកជញ្ជូននៃអាវុធទាំងនេះ។

ក្នុងន័យនេះដើម្បីឲ្យរដ្ឋភាគីទាំងអស់ រួមទាំងកម្ពុជាចូលរួមបំពេញកាតព្វកិច្ចនិងអនុវត្តនូវសេចក្តីសម្រេចចិត្ត ឲ្យកាន់តែមានប្រសិទ្ធភាពនិងជោគជ័យការបង្កើតផែនការសកម្មភាពជាតិ ក្នុងការអនុវត្តលើសេចក្តីសម្រេចចិត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋភាគីនីមួយៗពីព្រោះផែនការសកម្មភាពជាតិនេះនឹងជួយក្នុងការពង្រឹងនៅយន្តការក្នុងការអនុវត្តច្បាប់ជាតិ និងការបំពេញកាតព្វកិច្ចនានាអនុលោម តាមច្បាប់អន្តរជាតិ បានគ្រប់ជ្រុងជ្រោយនោះ។

នាយឧត្តមសេនីយ៍ ផន ណារ៉ា ក៏មានជំនឿជឿជាក់យ៉ាងមុតមាំផងដែរថា កម្មវិធីសិក្ខាសាលាថ្នាក់ជាតិនាពេលនេះ និងបន្តធ្វើបច្ចុប្បន្នភាពលើរបាយការណ៍អនុវត្តថ្នាក់ជាតិ និងតារាងម៉ាទ្រីស សម្រាប់សេចក្តីសម្រេចចិត្ត  UNSCR 1540 របស់ព្រះរាជាណាចក្រកម្ពុជាដើម្បីដាក់ជូនគណៈកម្មាធិការ UNSCR ១៥៤០ ជាពិសេស សម្រេចឱ្យបាននៅផែនការសកម្មភាពថ្នាក់ជាតិអនុវត្តទៅលើសេចក្តីសម្រេចចិត្តលេខ ១៥៤០ របស់កម្ពុជា។ ផែនការសកម្មភាពជាតិនេះ នឹងជួយពង្រឹងដល់ការអនុវត្តបទបញ្ញត្តិច្បាប់ជាតិក្នុងការការពារការរីកសាយភាយអាវុធមហាប្រល័យ និងការប្រើប្រាស់អាវុធទាំងនេះ ដោយភាគីមិនមែនរដ្ឋ ដូចជាក្រុមភេរវករនិងពួកជ្រុលនិយមនានាមិនត្រឹមតែប៉ុណ្ណោះ ផែនការសកម្មភាពនេះនឹងជួយពង្រឹងសមត្ថភាព ថ្នាក់ជាតិក្នុងការរាវរក ការបង្ការនិងការឆ្លើយតបចំពោះការគំរាមកំហែងពីបណ្ដាសកម្មភាពភេរវករនិងអសន្តិសុខក្នុងប្រទេសក៏ដូចជាសាកលលោក ហើយនេះជាការរួមចំណែកមួយរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm