លោក Putin៖ រុស្ស៊ីនៅតែខ្វះខាតអាវុធ បើទោះជាបង្កើនការផលិតក៏ដោយ

2025/04/24 02:40:37 am        91


លោកប្រធានាធិបតី Vladimir Putin នៅថ្ងៃពុធ (ទី២៣ ខែមេសា) បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី នៅតែខ្វះខាតអាវុធមួយចំនួន ក្នុងនោះរួមទាំងយានដ្រូនផងដែរ បើទោះបីជាមានការកើនឡើងនូវផលិតកម្មក៏ដោយ។

លោក Putin បានប្រាប់កិច្ចប្រជុំនៃគណៈកម្មការយោធា-ឧស្សាហកម្មរដ្ឋថា សហគ្រាសវិស័យការពារជាតិ ស្ទើរតែទាំងអស់ បានបំពេញតាមការបញ្ជាទិញពេញមួយឆ្នាំកន្លងមក។ នៅក្នុងការអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍ លោកបានលើកឡើងថា៖ «ជាឧទាហរណ៍ ការផលិតអាវុធ ឧបករណ៍ទំនាក់ទំនង ឧបករណ៍ឈ្លបយកការណ៍ និងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិក បានកើនឡើងទ្វេដង។ កងទ័ពបានទទួលរថពាសដែកជាង ៤.០០០គ្រឿង យន្តហោះប្រយុទ្ធ និងឧទ្ធម្ភាគចក្រ ១៨០គ្រឿង»។

លោក Putin បានបន្ថែមថា យានដ្រូនជាង ១,៥លានគ្រឿង ក្នុងប្រភេទផ្សេងៗគ្នា ក៏ត្រូវបានផលិតផងដែរ ក្នុងនោះមានរួមទាំងយានដ្រូនទម្ងន់ស្រាល ៤.០០០គ្រឿងដែលត្រូវបានរចនាឡើង សម្រាប់ការកំណត់គោលដៅច្បាស់លាស់។ ប៉ុន្តែលោក Putin បានបញ្ជាក់ថា៖ «ខ្ញុំដឹងយ៉ាងច្បាស់ ហើយមនុស្សជាច្រើននៅទីនេះ ដែលចូលរួមក្នុងកិច្ចប្រជុំរបស់យើងថ្ងៃនេះ ដឹងអំពីបញ្ហានេះ ដូចជាខ្ញុំដែរ នោះគឺថា អាវុធទាំងនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មិនទាន់គ្រប់ពិតមែន»។

ការអត្ថាធិប្បាយរបស់លោក Putin បានបង្ហាញសញ្ញាថា រុស្ស៊ីមានបំណងបង្កើនការផលិតគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត ដើម្បីយកទៅប្រើប្រាស់ ក្នុងសង្រ្គាមរយៈពេល ៤ឆ្នាំរបស់ខ្លួន នៅអ៊ុយក្រែន បើទោះបីជាខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ស្តីពីលទ្ធភាពនៃការបញ្ចប់ជម្លោះក៏ដោយ៕

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm