នាយឧត្តមសេនីយ៍ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលជំនាន់ទី១

2025/04/24 02:49:10 am        246

ភ្នំពេញ ៖• នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១ ជំនាញដឹកនាំបញ្ជាការងារសន្តិសុខ សម្រាប់បេក្ខជនបណ្ឌិត ប៊ុន ភក្តី លើប្រធានបទ «ការជះឥទ្ធិពលនៃកំណែទម្រង់អប់រំបណ្ដុះបណ្ដាលលើការកសាងទំនុកចិត្ត និងសមត្ថភាពបំពេញការងាររបស់កងកម្លាំងនគរបាលជាតិកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីថ្នាក់់ដឹកនាំ និងសាស្ត្រាចារ្យជំនាញពាក់ព័ន្ធជាច្រើនរូនផងដែរ។

នាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវមោទនភាព និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីនគរបាលនៃវិទ្យាស្ថានក្រោយបរិញ្ញាបត្រ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានគ្រប់គ្រងដំណើរវគ្គសិក្សាថ្នាក់បណ្ឌិត រហូតដល់បញ្ចប់តាមកម្មវិធីដែលបានគ្រោងទុក។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា  ការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានអនុវត្តយ៉ាងហ្មត់ចត់ស្របតាម ស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដែលតម្រូវអោយបេក្ខជនត្រូវការពារគម្រោងស្រាវជ្រាវរបស់ខ្លួន ហើយត្រូវឆ្លើយតបតាមគោលការណ៍របស់បណ្ឌិត្យសភានគរបាលកម្ពុជា ទើបអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តទៀតថា ថ្ងៃនេះជាព្រឹត្តការណ៍ប្រវត្តិសាស្ត្ររបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានបេក្ខជនបណ្ឌិត ប៊ុន ភក្ដី បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីអាចឡើងការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាលដំបូង គេនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បានគូសបញ្ជាក់បន្ថែមថា តាមរយៈពិធីការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១នេះនឹងធ្វើឱ្យបណ្ឌិត្យភានគរបាលកម្ពុជា កាន់តែមានកិត្យានុភាព និងឧត្តមភាពមួយកម្រិតថែមទៀត ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយមូលធនមនុស្សរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបណ្ឌិត្យសភានគរបាលកម្ពុជា។

គួរបញ្ជាក់ដែរថា ដើម្បីឈានដល់ការការពារនិក្ខេបបទបញ្ចប់ថ្នាក់បណ្ឌិតនាពេលនេះ បេក្ខជនបណ្ឌិតត្រូវអនុវត្តតាមគោលការណ៍ដែលកំណត់ និងស្របតាមស្ដង់ដាគុណភាពអប់រំជាតិ និងអន្តរជាតិ ដោយតម្រូវឱ្យអ្នកសិក្សាបំពេញលក្ខខណ្ឌខ្ពស់ ដូចជាត្រូវសិក្សាលើមុខវិជ្ជា (Course Work) ហើយកម្រិតពិន្ទុ៧០%ទើបជាប់តាមមុខវិជ្ជានីមួយៗ ត្រូវការពារគម្រោងស្រាវជ្រាវ ធ្វើសិក្ខាសាលាផ្ទាល់ខ្លួនចំនួន៤លើកការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវកម្រិតអន្តរជាតិចំនួន១ ការចុះស្រាវជ្រាវប្រមូលទិន្នន័យ ការពារនិក្ខេបបទសាកល្បង និងការពារនិក្ខេបបទបញ្ចប់ ទើបអ្នកសិក្សាអាចបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យជាស្ថាពរបាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        172
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm