ទេសចរក្នុងស្រុកដើរកម្សាន្តនៅថ្ងៃចុងសប្តាហ៍នៃសប្តាហ៍ទី១ ក្នុងខែធ្នូ កើនដល់ជាង១៨ម៉ឺននាក់

2021/12/07 04:41:27 pm        337

ភ្នំពេញ៖ របាយការណ៍ដែលទើបទទួលបានពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅថ្ងៃឈប់សំរាកចុងសប្តាហ៍ទី១ ថ្ងៃទី៤ ដល់ថ្ងៃទី៥ ដើមខែធ្នូនេះ នៅទូទាំងប្រទេសមានភ្ញៀវទេសចរក្នុងស្រុកចេញដើរកម្សាន្ត បានកើនឡើងរហូតជាង ១៨ម៉ឺននាក់ ស្មើនឹង ៤,៦៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។

បើតាមឯកឧត្តម ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឲ្យBTVនៅថ្ងៃនៅថ្ងៃទី៧ ខែធ្នូនេះ​ថា តួលេខជា​រួមភ្ញៀវទេសចរ​ដែល​មានស្រាប់នៅក្នុងស្រុកបានចេញ​ដើរកម្សាន្ត​នៅថ្ងៃឈប់​ចុងសប្តាហ៍ទី១ ដើមខែធ្នូនេះមានចំនួន ១៨១.០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥.៧១៦ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ៥.៣០៨ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​ដែលភ្ញៀវទៅកម្សាន្ត ភាគច្រើន​ជា​គោលដៅ​ទេសចរណ៍តាមតំបន់ឆ្នេរ ​តំបន់អេកូទេសចរណ៍វប្បធម៌នៅខេត្ត​ពោធិ៍​សាត់ បាត់ដំបង ខេត្តមណ្ឌលគិរី ​និងខេត្តសៀមរាបជាដើម។

ឯកឧត្តម បញ្ជាក់ថា គោលដៅទេសចរណ៍ដែលមានភ្ញៀវទេសចរទៅដើរលេងកម្សាន្តច្រើនជាងគេ លំដាប់ទី១ ខេត្ត​ព្រះសីហនុ ​មានទេសចរទៅលេងកម្សាន្តជាង ៣ម៉ឺននាក់ នាក់ ទី២ រាជធានីភ្នំពេញ ជិត៣ម៉ឺននាក់ ទី៣ ខេត្ត​ពោធិ៍​សាត់​ ជាង២ម៉ឺននាក់ ទី៤ ខេត្តកំពតមានជិត២ម៉ឺននាក់ ទី៥ ខេត្តសៀមរាប ​មានជិត១ម៉ឺន៦០០០ នាក់ ​ហើយគោល​ដៅ​ទេស​ចរណ៍​តាមបណ្តាខេត្តនានាទៀត ក៏មាន​ទេសចរទៅទស្សនាកម្សាន្តច្រើនផងដែរ។

ឯកឧត្តម ជុក ជំនោរ បន្តថា ការមានអាកាសធាតុចាប់ផ្តើមចុះត្រជាក់​នៅក្នុងអំឡុងពេលនេះ គឺបាន​ជំរុញច​រន្តភ្ញៀវ​ទេស​ចរ​ផ្ទៃក្នុង​ទូទាំង​ប្រទេសចេញដើរកម្សាន្តច្រើន ហើយការចេញដើរកម្សាន្ត​នៃភ្ញៀវ​ទេសចរនោះ ​សំគាល់ឃើញថា ​សភាព​ការណ៍​ជារួម​ពុំមានបញ្ហាធំដុំអ្វីកើតឡើងទេ ខណៈដែលរដ្ឋ​បាលរាជធានីខេត្ត មន្ទីរទេសចរណ៍ ​បានខិតខំ​បន្ត​ជំរុញ​ការ​អនុវត្តវិធានសុវត្ថិភាព​ទេសចរណ៍ និងប្រតិបត្តិស្តង់ដារអប្បបរមា SOP ពិសេសសម្រាប់សេវាកម្សាន្ត ​ដែលរាជរដ្ឋាភិបាល​បាន​អនុញ្ញាតបើកឲ្យដំណើរការឡើងវិញក្រោយថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១កន្លងមក និង​តាមគោលដៅ​ទេសចរណ៍​នានា​គឺមានសុវត្ថិភាព ​ពុំមានការរាតត្បាតមេរោគកូវីដ១៩៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ នាំយកឱកាសការងារជាង១ម៉ឺនកន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (RG Footwear)
2024/03/29 12:09:25 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញនិវត្តដល់កម្ពុជាវិញបន្ទាប់ពីបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំ​វេទិកាបូអាវនៅចិន
2024/03/29 12:00:43 pm        1
ស្ពានអាកាស « មរតកតេជោ » នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន នៅថ្ងៃទី១ មេសា ខាងមុខនេះ
2024/03/29 11:45:57 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមគ្រួសារជនរងគ្រោះបាក់ស្ពាននៅអាមេរិក ជំរុញឲ្យបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន

2024/03/29 12:14:37 pm
​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ប្រាប់សារព័ត៌មានថា ផែនការសន្តិភាពអ៊ុយក្រែន គឺគ្មានន័យអ្វីទាំងអស់
2024/03/29 12:10:08 pm
​ក្រសួងការងារ នាំយកឱកាសការងារជាង១ម៉ឺនកន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (RG Footwear)
2024/03/29 12:09:25 pm
​ក្រុមហ៊ុនផលិតឱសថជប៉ុន ព្យាយាមកំណត់អត្តសញ្ញាណ សារធាតុដែលមិនមានក្នុងផែនការ
2024/03/29 12:07:23 pm
​ក្រុមបាតុករ រំខានដល់ការរៃអង្គាសប្រាក់របស់លោកBiden លោកObama និងលោក Clinton
2024/03/29 12:03:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/03/29 02:32:49 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/03/29 05:36:21 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/03/28 07:04:29 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/03/28 03:49:17 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/03/17 07:32:22 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am