ឥណ្ឌា ទម្លាក់ទំនាក់ទំនងជាមួយប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារលើអ្នកទេសចរ សម្លាប់មនុស្ស ២៦នាក់

2025/04/24 04:12:18 pm        326

ប្រទេសឥណ្ឌា បានប្រកាសនូវវិធានការណ៍ជាច្រើនដើម្បីបន្ទាបទំនាក់ទំនងរបស់ខ្លួនជាមួយប៉ាគីស្ថាន កាលពីថ្ងៃពុធ (២៣ មេសា) រយៈពេលមួយថ្ងៃបន្ទាប់ពីពួកសកម្មប្រយុទ្ធសង្ស័យថាបានសម្លាប់ក្រុមបុរស ដែលជាអ្នកទេសចរ ២៦នាក់ នៅឯទីតាំងទេសចរណ៍មួយនៅតំបន់ កាស្មៀរ (Kashmir) ក្នុងការវាយប្រហារដ៏អាក្រក់បំផុតលើជនស៊ីវិលនៅក្នុងប្រទេសនេះអស់ពេលជិតពីរទសវត្សរ៍។

ចំណងការទូតរវាងរវាងប្រទេសជិតខាងអាស៊ីខាងត្បូង ដែលមានអាវុធនុយក្លេអែរនេះ មានភាពទន់ខ្សោយយូរមកហើយ សូម្បីតែមុនពេលវិធានការចុងក្រោយត្រូវបានប្រកាសក៏ដោយ ក្នុងពេលដែលប៉ាគីស្ថាន បានបណ្តេញបេសកជនរបស់ឥណ្ឌា ហើយមិនបានដាក់ឯកអគ្គរដ្ឋទូតរបស់ខ្លួននៅក្នុងទីក្រុងញូវដេលី បន្ទាប់ពីឥណ្ឌា បានដកហូតឋានៈពិសេសនៃតំបន់កាស្មៀរ ក្នុងឆ្នាំ២០១៩។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បានប្រាប់សារព័ត៌មានខ្លីមួយថា ការជាប់ពាក់ព័ន្ធឆ្លងព្រំដែនក្នុងការវាយប្រហារកាស្មៀរ ត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសន្តិសុខពិសេស ដោយជំរុញឱ្យប្រទេសនេះធ្វើសកម្មភាពប្រឆាំងនឹងប៉ាគីស្ថាន។ លោកនិយាយថា ទីក្រុងញូវដែលី នឹងផ្អាកជាបន្ទាន់នូវសន្ធិសញ្ញាដែនទឹក Indus ឆ្នាំ១៩៦០ "រហូតដល់ប៉ាគីស្ថាន គួរឱ្យជឿជាក់ និងដកការគាំទ្ររបស់ខ្លួនចំពោះអំពើភេរវកម្មឆ្លងព្រំដែន"។ នេះជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនទៀតដែលឥណ្ឌា បានប្រកាស។

មិនមានការឆ្លើយតបភ្លាមៗចំពោះការប្រកាសរបស់ឥណ្ឌា ពីការិយាល័យការបរទេសប៉ាគីស្ថានទេ។ គួរឱ្យដឹងថា ប៉ាគីស្ថាន ពឹងផ្អែកខ្លាំងលើទឹក ដែលហូរចុះពីប្រព័ន្ធទន្លេក្នុងសន្ធិសញ្ញានេះពីតំបន់កាស្មៀរ របស់ឥណ្ឌា សម្រាប់តម្រូវការវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តរបស់ខ្លួន។ ការផ្អាកសន្ធិសញ្ញានេះនឹងអនុញ្ញាតឱ្យឥណ្ឌា បដិសេធប៉ាគីស្ថាន នូវចំណែកដែនទឹករបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm