ប្រទេសចិន កំពុងកាន់បៀធំ ៥សន្លឹក នៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

2025/04/24 05:44:53 pm        203

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ឥឡូវនេះកំពុងស្ថិតក្នុងគ្រាសំខាន់។ ការនាំចេញរបស់ចិនទៅអាមេរិក ប្រឈមពន្ធ ១៤៥% ខណៈទំនិញខ្លះឡើងរហូតដល់ ២៤៥% ហើយទីក្រុងប៉េកាំង វាយបកវិញជាមួយនឹងពន្ធ ១២៥% លើការនាំចូលអាមេរិក។ អ្នកប្រើប្រាស់ អាជីវកម្ម និងទីផ្សារកំពុងជួបភាពមិនច្បាស់លាស់ ប៉ុន្តែក៏ធូរស្រាលចិត្តខ្លះនៅពេលអាមេរិក ផ្ដល់សញ្ញាថាខ្លួននឹងទម្លាក់អត្រាពន្ធដ៏ខ្ពស់លើចិន។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតីចិន Xi Jinping បាននិយាយម្តងហើយម្តងទៀតថា ខ្លួនបើកចំហសម្រាប់ការសន្ទនា ប៉ុន្តែក៏ព្រមានថា ប្រសិនបើចាំបាច់ ខ្លួននឹង "តតាំងដល់ទីបញ្ចប់"។ ពេលនេះ ទីក្រុងប៉េកាំងកំពុងតែកាន់កាប់សន្លឹកបៀធំៗ ៥សន្លឹកនៅក្នុងដៃ ដើម្បីទប់ទល់នឹងការយកពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump។

ចំណុចខ្លាំងទី១ របស់ចិន គឺដោយសារខ្លួនមានសម្ថភាពទទួលយកការឈឺចាប់ផ្នែកពាណិជ្ជកម្មបាន។ ចិនជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ដែលមានន័យថា ទីក្រុងប៉េកាំងអាចស្រូបយកផលប៉ះពាល់នៃពន្ធបានល្អជាងប្រទេសតូចៗដទៃទៀត។ ចំណុចទី២ គឺចិន កំពុងវិនិយោគនាពេលអនាគត ខណៈប្រទេសនេះតែងត្រូវបានស្គាល់ថាជារោងចក្រពិភពលោក ហើយកំពុងចាយប្រាក់រាប់ពាន់លានដុល្លារដើម្បីក្លាយជារោងចក្រទំនើបជាងគេ។

សន្លឹកបៀធំទី៣ គឺចិន បានទទួលមេរៀនពីអាណត្តិទី១ របស់លោក Trump ដោយចាប់តាំងពីពន្ធរបស់លោក Trump បានប៉ះពាល់ដល់បន្ទះសូឡារបស់ចិន កាលឆ្នាំ២០១៨ ទីក្រុងប៉េកាំងបានពន្លឿនផែនការរបស់ខ្លួនសម្រាប់អនាគតលើសពីសណ្ដាប់ធ្នាប់ពិភពលោក ដែលដឹកនាំដោយអាមេរិក។ រឿងទី៤ នោះគឺឥឡូវនេះ ចិនដឹងថាលោក Trump នឹងដកថយ។ លោក Trump បានប្រខ្ជាប់ជំហរពន្ធយ៉ាងរឹងមាំ កាលពីដើមខែមេសា ប៉ុន្តែឥឡូវ លោកកែប្រែ ដោយផ្អាកភាគច្រើននៃពន្ធបដិការ ៩០ថ្ងៃ បន្ទាប់ពីការសម្រុកលក់បណ្ណបំណុលរដ្ឋាភិបាលអាមេរិក។

អាវុធសម្ងាត់ចុងក្រោយរបស់ចិន គឺរ៉ែកម្រ ដោយសារទីក្រុងប៉េកាំង កំពុងខិតជិតភាពផ្តាច់មុខរបស់ខ្លួនក្នុងការទាញយក និងចម្រាញ់រ៉ែកម្រ ដែលជាធាតុសំខាន់ៗជាច្រើនសម្រាប់ការផលិតបច្ចេកវិទ្យាទំនើប ជាអ្វីដែលអាមេរិក ប៉ងចង់បានយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        11
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm