ក្រសួង​ឧស្សាហកម្ម​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ឲ្យ​អភិវឌ្ឍន៍​ទឹក​ស្អាត សម្រាប់​លក់ដុំ​ទៅ​តំបន់​ខ្វះ​ប្រភព​ទឹក​

2021/12/08 12:48:41 am        339

ភ្នំពេញ៖ ក្រសួង​ឧស្សាហកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​នវានុវត្តន៍ កំពុង​ពិចារណា​អនុវត្ត​គោលនយោបាយ​មួយ​ចំនួន ដើម្បី​លើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិ​ករ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ទឹកស្អាត ដែល​មាន​សមត្ថភាព​ហិរញ្ញវត្ថុ និង​មាន​ប្រភព​ទឹក​គ្រប់គ្រាន់​ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត និង​ពង្រីក​បណ្ដាញ​ទឹក​ស្អាត រួម​ទាំង​ការ​លក់​ទឹក​ដុំ​ឱ្យ​តំបន់​ដែល​ប្រឈម​នឹង​ការ​ខ្វះ​ប្រភពទឹក​។​

​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើង​ក្នុង​កិច្ចប្រជុំ ស្តីពី​ការវាយតម្លៃ​លទ្ធផល​គម្រោង​ក្រោម​កិច្ច​សហប្រតិបត្តិការ​រ​វាង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ថា បច្ចុប្បន្ន​ក្រសួង​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់ គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ទឹកស្អាត និង​បាន​បង្កើត​នូវ​យន្តការ​សម្របសម្រួល​រវាង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​ពង្រីក​វិសាលភាព​ នៃ​ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់រូប​។

ចំណែក​ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​ក្រោម​ហិរញ្ញប្បទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្រសួង​បាន​កំពុង​អនុវត្ត​គម្រោង​ចំនួន ២ គឺ​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ទីប្រជុំជន និង​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅតាម​បណ្តា​ខេត្តមកដល់ពេលនេះ ការអនុវត្ត​គម្រោង​ទាំងពីរ កំពុង​ដំណើរការ​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក​។

​ជុំវិញ​ការអភិវឌ្ឍន៍​ទឹកស្អាត​នេះ​, ឯកឧត្តម​ទេសរដ្ឋមន្ត្រី បញ្ជាក់ថា បើតាម​ការសិក្សា​បានបង្ហាញ​ឱ្យ​ឃើញថា ចំនួន​ភូមិ​ប្រមាណ ៥០% នៅ​ទូទាំងប្រទេស មិនទាន់មាន​ការផ្គត់ផ្គង់​ទឹកស្អាត​នៅឡើយ បច្ចុប្បន្ន​ក្រសួង​កំពុង​ខិតខំ​បន្ត ដើម្បី​ជម្រុញ​ឲ្យ​សម្រេច​តាម​គោលនយោបាយ​ផ្គត់ផ្គង់​ទឹកស្អាត​របស់​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​ក្រសួង​ចាំបាច់​ត្រូវមាន​ហិរញ្ញប្បទាន​បន្ថែមទៀត សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​ទឹកស្អាត ខណៈដែល​កំណើនប្រជាជន ការអភិវឌ្ឍន៍​ទីក្រុង ទីប្រជុំជន មាន​តម្រូវការ​ប្រើប្រាស់​ទឹក​មានការ​កើនឡើង​ឥតឈប់ឈរ ក្រៅពីនេះ​ក្រសួង​កំពុង​ពិចារណា​អនុវត្ត​នូវ​គោលនយោបាយ​មួយចំនួន​ផងដែរ​ដូចជា ការលើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិ​ករ​ទឹកស្អាត ដែលមាន​សមត្ថភាព​ហិរញ្ញវត្ថុ និង​មាន​ប្រភពទឹក​គ្រប់គ្រាន់ ពង្រីក​សមត្ថភាព​ផ្គត់ផ្គង់​ទឹកស្អាត និង​ពង្រីក​បណ្តាញ​ទឹកស្អាត រួមទាំង​ការលក់​ទឹក​ដុំ​ឱ្យ​តំបន់​ដែល​ប្រឈម​នឹង​ការខ្វះ​ប្រភព​ទឹក​។

​ពាក់ព័ន្ធ​គម្រោង​ទឹកស្អាត​នេះ​, លោក Srinivasan Palle Venkata ប្រធាន​ប្រតិភូ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB លើកឡើងថា គោលបំណង​របស់​បេសកកម្ម ADB គឺ​ដើម្បី​ស្វែងយល់​អំពី ថា​តើ​ការជួយ​គាំទ្រ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅក្នុង​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​បាន​យ៉ាងណា​? ហើយ​តើ​យើង​អាច​រៀន​សូត្រ​បាន​អ្វីខ្លះ​ពី​ការ​គាំទ្រ​នេះ​, ទាំង​ចំណុច​ល្អ និង​ចំណុច​ខ្វះខាត​? ហើយ​តើ​បញ្ហា​អ្វីខ្លះ ដែល​ក្រសួង​មានបំណង​ស្នើសុំ​ឱ្យ ADB បន្ត​ជួយ​គាំទ្រ រួម​ជាមួយ​បញ្ហា​កំពុង​ជួបប្រទះ ក្នុង​ការ​អនុវត្ត​គម្រោង​នា​ពេល​កន្លងមក​ផងដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        238
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm