និស្សិតតំបន់កាស្មៀរ រងការគំរាមកំហែងនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការវាយប្រហារ

2025/04/24 09:31:44 pm        187

សមាគមនិស្សិត បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ មេសា នេះ ថា និស្សិតមកពីតំបន់កាស្មៀរគ្រប់គ្រងដោយប្រទេសឥណ្ឌា បានរាយការណ៍ពីការរំខាន និងបំភិតបំភ័យនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីការវាយប្រហារដ៏អាក្រក់នៅក្នុងតំបន់ភ្នំហិម៉ាឡៃ ដែលបានសម្លាប់ពលរដ្ឋឥណ្ឌាជាង២០នាក់។

ខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស២៦នាក់ ជនជាតិឥណ្ឌាទាំងអស់លើកលែងតែម្នាក់ជាជនជាតិនេប៉ាល់នៅក្នុងតំបន់ទេសចរណ៍ Pahalgam កាលពីថ្ងៃអង្គារ ជាការវាយប្រហារដ៏បង្ហូរឈាមបំផុតលើជនស៊ីវិលនៅក្នុងដែនដីជម្លោះដែលភាគច្រើនជាជនមូស្លីម ចាប់តាំងពីឆ្នាំ២០០០មក។ ការសម្លាប់នេះ បានធ្វើឱ្យប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកភ្ញាក់ផ្អើល និងធ្វើឱ្យក្រុមជាតិនិយមហិណ្ឌូខឹងសម្បារយ៉ាងខ្លាំង។ លោក Nasir Khuehami អ្នកតំណាងសមាគមតំបន់ Jammu និង Kashmir បាននិយាយថា និស្សិតមកពីតំបន់កាស្មៀរ ស្នាក់នៅក្នុងរដ្ឋនានា រួមមានរដ្ឋ Uttarakhand, Uttar Pradesh និងរដ្ឋ Himachal Pradesh តាមដែលចោទប្រកាន់ថា ត្រូវបានគេស្នើសុំឱ្យចាកចេញពីផ្ទះជួល ឬកន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យរបស់ពួកគេ កាលពីថ្ងៃពុធ។

លោក Khuehami បាននិយាយថា នៅសាកលវិទ្យាល័យមួយក្នុងរដ្ឋ Himachal Pradesh និស្សិតត្រូវបានរំខាន និងវាយដំរាងកាយ បន្ទាប់ពីទ្វារកន្លែងស្នាក់នៅបានខូច។ លោកបាននិយាយបន្ថែមថា និស្សិតទាំងនោះ ត្រូវបានគេចោទថាជា«ភេរវករ»។ «នេះមិនមែនត្រឹមតែជាបញ្ហាសន្តិសុខប៉ុណ្ណោះទេ»។ វាគឺជាយុទ្ធនាការដោយចេតនា ជាគោលដៅនៃភាពស្អប់ខ្ពើម និងបំពានលើនិស្សិត មកពីតំបន់ជាក់លាក់និង ជាការកំណត់អត្តសញ្ញាណ។

នៅក្នុងរដ្ឋធានី Dehradun នៃរដ្ឋ Uttarakhand និស្សិតប្រហែល២០នាក់បានភៀសខ្លួនទៅកាន់អាកាសយានដ្ឋាន បន្ទាប់ពីការព្រមានពីក្រុម Hindu Raksha Dal ជាក្រុមស្តាំនិយមជ្រុល។ និស្សិតបាននិយាយថា ក្រុមនេះបានគំរាមកំហែងដល់និស្សិតមូស្លីមតំបន់កាស្មៀរ ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ ប្រសិនបើពួកគេមិនចាកចេញពីទីក្រុង ឲ្យបានឆាប់បំផុត។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        25
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        25
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm