មន្ត្រីនិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវ បានបង្កឲ្យមនុស្សជាង ២០នាក់រងរបួស

2025/04/24 09:42:13 pm        160

ក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីរួមបញ្ចូលគ្នា ទៅលើស្រុកជាច្រើននៃរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យមនុស្ស ២១នាក់ រងរបួស។

ដោយបានសរសេរនៅលើបណ្តាញសង្គម Telegram អភិបាលក្រុងលោក Vitali Klitschko បាននិយាយថា អគ្គិភ័យចំនួន ៦កន្លែង ត្រូវបានរាយការណ៍ នៅក្នុងស្រុក Sviatoshynskyi ភាគខាងលិចនៃកណ្តាលទីក្រុង ដែលបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ មនុស្ស ២១នាក់ កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យ ក្នុងនោះមានកុមារ ៣នាក់។

លោក Klitschko បាននិយាយមុននេះថា អ្នករស់នៅក្នុងផ្ទះមួយ ត្រូវបានជាប់ខ្លួន នៅក្រោមគំនរបាក់ បែក។ ចំណែកអគ្គិភ័យ និងឧប្បត្តិហេតុនៃការធ្លាក់បំណែកដែក ត្រូវបានរាយការណ៍ នៅក្នុងតំបន់ផ្សេងទៀត។

នៅទីក្រុង Kharkiv ដែលជាទីក្រុងធំទី២របស់អ៊ុយក្រែន មានចម្ងាយ ៣០ គីឡូម៉ែត្រ (១៨ម៉ាយ) ពីព្រំដែនរុស្ស៊ី លោកអភិបាលក្រុង Ihor Terekhov បាននិយាយថា មីស៊ីលចំនួន ៧គ្រាប់ បានវាយប្រហារលើគោលដៅជាបន្តបន្ទាប់។ បង្អួចជាច្រើននៃអគារអាផាតដ៏ខ្ពស់មួយ ត្រូវរងការបំផ្លាញយ៉ាងដំណំ ប៉ុន្តែមិនមានការនិយាយអំពីអ្នកស្លាប់ និងរបួសទេ។

ក្នុងរយៈពេលមួយម៉ោង លោក Terekhov ក៏បានរាយការណ៍ពីការវាយប្រហារដោយយានដ្រូនមកលើទីក្រុងនេះផងដែរ ទោះបីជាមិនមានការបង្ហាញពីអ្នកស្លាប់ និងរងរបួសក៏ដោយ។


អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        374
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        373
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm