កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ នៅខេត្តកំពង់ឆ្នាំង “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”

2025/04/24 10:04:10 pm        118

កំពង់ឆ្នាំង៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៥ ក្រោមប្រធានបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាព ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់នៅសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ មានប្រសាសន៍ថា៖ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំ និងខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា ដែលមានប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់ នឹងអាកាសធាតុ» ។ មូលហេតុនៃយុទ្ធនាការការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា គឺជាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងអំពីចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនោះ ក្នុងយុទ្ធនាការនេះជាឱកាសក្នុងការស្វែងរកមូលនិធិផងដែរ ហើយក៏ជាឱកាសដើម្បីរំលេចអំពីខួបលើកទី៧០ឆ្នាំរបស់កាកបាទក្រហមកម្ពុជា។ ការផ្សព្វផ្សាយនេះ បានបង្ហាញអំពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជារយៈពេល៧០ឆ្នាំកន្លងមកនេះ នៅក្នុងការបំពេញបេសកកម្មមនុស្សធម៌នៅគ្រប់ស្ថានភាពនយោបាយ ក៏ដូចជាគ្រប់ស្ថានភាពគ្រោះមហន្តរាយផ្សេងៗ ជាពិសេសបានរំលេចពីសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឡើងជាប្រធានកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩៨មក ក៏ជាការគាប់ជួននៃការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាពគឺសម្តេចតេជោ ហ៊ុន សែន ។ កាលណាយើងនិយាយអំពីសមទ្ធិផលនឹងភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជា គឺយើងត្រូវនឹកឃើញនូវគុណនូបការៈ នៃការចូលរួមរបស់សប្បុរសជនអំពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយសារចាប់តាំងពីឆ្នាំ១៩៩៩តរៀងមក កាកបាទក្រហមកម្ពុជា តែងតែយកឱកាសនៃការប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនេះ គឺជាការរកមូលនិធិសម្រាប់ជាដើមទុនដើម្បីប្រតិបត្តិការមនុស្សធម៌ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្វីដែលបង្កប់នៅក្នុងសមទ្ធិផលរបស់កាកបាទក្រហមកម្ពុជា គឺជាការចូលរួមជាថវិកា សម្ភារៈអំពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលនៅក្នុងនោះ គឺទទួលបាននូវការគាំទ្រ ការលើកកម្ពស់ស្មារតីនៃការចូលរួមក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលកាលនៅជានាយករដ្ឋមន្ត្រី តែងតែប្រារព្ធមិទ្ទីងជារៀងរាល់ឆ្នាំ ហើយទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គឺជាឱកាសមួយដែលផ្សាភ្ជាប់នូវស្មារតី និងទឹកចិត្តរវាងសប្បុរសជន ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុត។ យើងតែងតែអរគុណចំពោះសប្បុរសជននៅគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមសាខាទាំង២៥រាជធានីខេត្ត តែងតែធ្វើការបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ហើយទន្ទឹមនឹងនេះ យើងធ្វើការអំពាវនាវបន្តទៅទៀត ហើយនៅក្នុងការអំពាវនាវនេះយើងក៏បានបង្ហាញអំពីអ្វីដែលយើងសម្រេចបានពីមួយឆ្នាំទៅមួយឆ្នាំ ដោយប្រើប្រាស់ថវិកាដែលបានមកពីសប្បុរសជន។

ការផ្សព្វផ្សាយនាពេលនេះ ដើម្បីឱ្យសប្បុរសជនបរិច្ចាគទៅតាមសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្តជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យកាកបាទក្រហមកម្ពុជា ទទួលបានមូលនិធិសម្រាប់ប្រតិបត្តិការមនុស្សធម៌ ឱ្យសមស្របជាមួយប្រធានបទរបស់យើង ដើម្បីឆ្លុះបញ្ចាំងអំពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ និងផលប៉ះពាល់អំពីការប្រែប្រួលអាកាសធាតុ។ លោកជំទាវបានគូសបញ្ជាក់បន្ថែមថា «នៅពេលនេះកាកបាទក្រហមកម្ពុជាកំពុងមមាញឹក នៅក្នុងការផ្សព្វផ្សាយ ហើយអ្វីដែលយើងលើកកម្ពស់ គឺទី១,យើងមានការបណ្តុះបណ្តាលទៅដល់ក្លឹបយុវជនតាមគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ នៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ , ទី២ គឺការផ្សព្វផ្សាយនៅក្នុងខេត្តកំពង់ឆ្នាំង ប៉ុន្តែអ្វីដែលយើងផ្តល់ការណែនាំដល់សាខា២៥រាជធានីខេត្ត ហើយឱ្យសាខានីមួយៗបន្តធ្វើការផ្សព្វផ្សាយបន្តទៅដល់អនុសាខា ធ្វើយ៉ាងណាសកម្មភាពនេះ មិនត្រឹមតែក្នុងយុទ្ធនាការ ៨ឧសភា ដើម្បីរកមូលនិធិនោះទេ ប៉ុន្តែក៏ជាសកម្មភាពមួយនឹងបន្តជាអចិន្ត្រៃយ៍រហូត ហើយនៅក្នុងនោះសម្រាប់សាខាទាំង២៥រាជធានីខេត្តគឺយើងមានគម្រោងនឹងធ្វើការបណ្តុះបណ្តាលខ្លឹមសារទាំងនេះទៅតាមប្រព័ន្ធអនឡាញផងដែរ។ » ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm