លោក Trump ត្រូវបានរដ្ឋជាច្រើនប្ដឹង ជុំវិញបញ្ហាពន្ធ និងគោលនយោបាយពាណិជ្ជកម្ម

2025/04/24 10:39:33 pm        68

រដ្ឋរាប់សិបរបស់សហរដ្ឋអាមេរិក កំពុងជំទាស់តវ៉ានឹងពន្ធសកល «ដ៏ធ្ងន់ធ្ងរ និងផ្លាស់ប្តូរជានិច្ច» របស់ប្រធានាធិបតី Donald Trump នៅតុលាការ ដោយចោទប្រកាន់ថា លោកបានរំលងរដ្ឋសភាដោយខុសច្បាប់ដោយការចេញកាតព្វកិច្ចពន្ធ នៅក្រោមច្បាប់សេដ្ឋកិច្ចគ្រាអាសន្ន។

ពាក្យបណ្តឹងដែលត្រូវបានដាក់ កាលថ្ងៃពុធ (ទី២៣ ខែមេសា) ទៅកាន់តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ Manhattan លើកឡើងថា សភាមិនបានផ្តល់ឲ្យលោក Trump នូវសិទ្ធិអំណាចចាំបាច់ ក្នុងការដាក់ចេញពន្ធគយនោះឡើយ ហើយគោលនយោបាយពាណិជ្ជកម្មជាតិ «ឥឡូវនេះ ផ្អែកលើការចង់បានរបស់ប្រធានាធិបតី ជាជាងការអនុវត្តយ៉ាងត្រឹមត្រូវនូវសិទ្ធិអំណាចស្របច្បាប់របស់លោក»។

នៅក្នុងពាក្យបណ្តឹងនោះ ក្រុមរួមគ្នាប្ដឹងដែលរួមមានរដ្ឋ New York, Illinois និង Arizona បានរៀបរាប់ថា លោក Trump «បានកែប្រែក្រឹត្យរដ្ឋធម្មនុញ្ញ និងបាននាំឲ្យមានភាពចលាចលដល់សេដ្ឋកិច្ចអាមេរិក»។ ពាក់ព័ន្ធនឹងការធ្វើបែបនេះ អ្នកនាំពាក្យសេតវិមាន បានរិះគន់មន្ត្រីគណបក្សប្រជាធិបតេយ្យដែលបានដាក់ពាក្យបណ្តឹង ដោយចោទថា បាន «ផ្តល់អាទិភាពឲ្យក្រុមមានគំនិតអាក្រក់ ប្រឆាំងនឹងលោកប្រធានាធិបតី Trump ជុំវិញការការពារសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកបោះឆ្នោត»។

បណ្តឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានពាក្យប្ដឹងមួយចំនួនផ្សេងទៀតស្រដៀងគ្នានេះ ដែលប្តឹងដោយរដ្ឋ California អាជីវកម្មខ្នាតតូច និងសមាជិកក្រុមតំណាងកុលសម្ព័ន្ធ Blackfeet Nation ក្នុងរដ្ឋ Montana។ បណ្ដឹងនេះស្វែងរកដីការបស់តុលាការ ដើម្បីឲ្យបញ្ឈប់ការដំឡើងពន្ធ ក្នុងនោះរួមទាំងការយកពន្ធទូទាំងពិភពលោកផងដែរ ដែលលោក Trump បានផ្អាកកាលពីថ្ងៃទី៩ ខែមេសា។ រដ្ឋទាំងនោះបានចោទប្រកាន់វិធានការពន្ធនេះថា ស្មើនឹងការដាក់កម្រិតធ្ងន់ធ្ងរលើអ្នកប្រើប្រាស់អាមេរិក៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm