ចិនគាំទ្រកិច្ចចរចានុយក្លេអ៊ែរ រវាងអ៊ីរ៉ង់ និងអាមេរិក និងប្រឆាំងទណ្ឌកម្ម «ខុសច្បាប់»

2025/04/24 10:43:35 pm        65

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ប្រទេសចិនគាំទ្រអ៊ីរ៉ង់រៀបចំកិច្ចពិភាក្សា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយប្រឆាំងនឹងការប្រើប្រាស់កម្លាំង និងការដាក់ទណ្ឌកម្មជាឯកតោភាគី «ដោយខុសច្បាប់» ដើម្បីដោះស្រាយបញ្ហានេះ។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា អំឡុងកិច្ចពិភាក្សា ក្នុងរដ្ឋធានីរបស់ប្រទេសចិន លោក Wang បានប្រាប់លោក Abbas Araqchi របស់អ៊ីរ៉ង់ថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើឲ្យឲ្យកាន់តែស៊ីជម្រៅនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេអេរ៉ង់ ជុំវិញកិច្ចការអន្តរជាតិ និងតំបន់។

លោក Wang បាននិយាយថា៖ «ភាគីចិនសរសើរការសន្យារបស់អ៊ីរ៉ង់ ក្នុងការមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងគោរពសិទ្ធិរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងនៅមុនកិច្ចចរចាបន្ថែមទៀតអាមេរិក-អ៊ីរ៉ង់ ស្ដីពីបញ្ហានុយក្លេអ៊ែរ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួនរបស់ចិន ដោយសារទិញប្រេងអ៊ីរ៉ង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃពុធថា លោក Araqchi បានជូនដំណឹងដល់សមភាគីចិន អំពីស្ថានភាពចុងក្រោយបង្អស់នៃ «កិច្ចចរចាដោយប្រយោល រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក» ហើយបានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះជំហរប្រកបដោយផលិតភាពរបស់ខ្លួន លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកទណ្ឌកម្ម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        66
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm