វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​

2021/12/08 01:34:33 am        329

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថា វិស័យ​គណនេយ្យ និង​សវនកម្ម បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​កម្ម វិធី​កំណែទម្រង់សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មាន​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការធានាបាន​នូវ គណនេយ្យភាព និង​តម្លាភាព​។​

​​ឯកឧត្តម ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង​នៅក្នុង ពិធី​ចែក​សញ្ញាបត្រ ជូនដល់​និស្សិត ដែល​បាន​ប្រលង​បញ្ចប់​ការសិក្សា​លើ​កម្មវិធី ACCA CAT និង​ថ្នាក់​បរិញ្ញាបត្រ BA+CAT នៅ​វិទ្យាស្ថាន​ខេ​ម​អេ​ដ ប៊ី​ហ្ស​នេស​ស្គូ​លថា នៅក្នុង​បរិបទ​ជាតិ និង​អន្តរជាតិ វិស័យ​គណនេយ្យ និង​សវន​កម្មបាន​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា របៀបវារៈ​អាទិភាព នៅក្នុង​កម្មវិធី​កំណែទម្រង់សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការធានាបាន​នូវ​គណនេយ្យភាព និង​តម្លាភាព​។​

​​​ជុំវិញ​ការសិក្សា​នេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល គឺជា​វិទ្យាស្ថាន​មួយ បង្កើត​ធនធានមនុស្ស ដែល​ប្រកប ដោយ​វិជ្ជាជីវៈ​ច្បាស់លាស់ ជាក់ស្តែង​និស្សិត​ផ្នែក​គណនេយ្យករ​ជំនាញ និង​អ្នកបច្ចេកទេស​គណនេយ្យ ដែល​បានបញ្ចប់ ការសិក្សា​នៅពេលនេះ គឺជា​ធនធានមនុស្ស​ដ៏​សំខាន់ ក្នុងការ​ចូលរួម​ក្នុង​វិស័យ​ការងារ ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍន៍​ហិរញ្ញវត្ថុ​កម្ពុជា ព្រមទាំង​ជា​ធាតុ​ចូល​ដ៏​ចាំបាច់ សម្រាប់​ជួយ​ពង្រឹង​វិស័យ​គណនេយ្យ និង​សវនកម្ម​នៅ​កម្ពុជា​។​

​​ទាក់ទង​ការសិក្សា​នេះដែរ​, លោក ខេ​ស៊ី បា​ណេ​ត នាយក​វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល លើកឡើងថា ក្នុង​រយៈពេល ២១​ឆ្នាំនេះ វិទ្យាស្ថាន​ខេ​ម​អេ​ដ​ប៊ី​ហ្ស​នេស​ស្គូ​ល បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​បង្កើត​កាលានុវត្តភាព​ដល់​និស្សិត និង​សាធារណៈជន​ទូទៅ ក្នុងនោះ​ការសិក្សា​នៅ​វិទ្យាស្ថាន គឺ​យកគុណ​ភាពជា​ចម្បង ជាពិសេស​ចំពោះ​គុណភាព​គ្រូបង្រៀន និង​កម្មវិធីសិក្សា ដោយ​សិក្សា​ស្របទៅនឹង​មាត្រដ្ឋាន​ជាតិ និង​អន្តរជាតិ​។

​​លោក បន្តថា ប្រព័ន្ធ​គណនេយ្យ និង​ហិរញ្ញវត្ថុ គឺជា​ផ្នែក​ដ៍​សំខាន់​មួយ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​, គណនេយ្យ និង​សវនកម្ម បាន​ជួយ​យើង​ក្នុង​ការរៀបចំ និង​គ្រប់គ្រង​អាជីវកម្ម ក៏ដូចជា​បែងចែក​ដើមទុន​ប្រកបដោយ​ប្រសិទ្ធភាព ពោល គឺ​ទាមទារ​ការទទួលបាន​នូវ​ជំនាញ​បច្ចេកទេស​ពិតប្រាកដ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm