កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី

2021/12/08 01:41:24 am        524

ភ្នំពេញ៖ ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា មីយ៉ាន់ម៉ា​​កំពុង​ត្រៀម​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​​ដែល​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី សម្រាប់​អនុវត្ត​ការ​ព្រមព្រៀង ៥​ចំណុច​សម្រាប់​ដំណោះ​ស្រាយ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ បន្ទាប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល ២​ថ្ងៃ​​របស់​លោក វុនណា ម៉ោងល្វីន (Wunna Maung Lwin)​ រដ្ឋ​មន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា ដែល​ចាត់​តាំង​ដោយ​រដ្ឋាភិបាល​យោធា។

ដំណើរទស្សនកិច្ច​របស់​លោក វុនណា ម៉ោងល្វីន បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​កម្ពុជា​ត្រូវ​​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក វុនណា ម៉ោងល្វីន បាន​ជួប​ជាមួយ​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋ​មន្ត្រី ប្រាក់ សុខុន។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា មីយ៉ាន់ម៉ា​រង់ចាំ​ស្វាគមន៍ និង​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ ដែល​កម្ពុជា​នឹង​ត្រូវ​ចាត់​តាំង​ឡើង​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​អនុវត្ត​ចំណុច​ទាំង ៥ ដែល​ត្រូវ​បាន​ព្រម​ព្រៀង​ដោយ​មេដឹកនាំ​អាស៊ាន​ក្នុង​កិច្ច​ប្រជុំ​ពិសេស​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​ខែ​មេសា​កន្លង​មកនេះ។

ក្នុង​កិច្ច​ប្រជុំ​ពិសេស​នា​ពេល​នោះ មេដឹកនាំ​ប្រទេស​ដទៃ​ទៀត​ជា​សមាជិក​អាស៊ាន បាន​ទាមទារ​ឱ្យ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បញ្ឈប់​ការ​សម្លាប់​មនុស្ស ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ហើយ​ងាក​ទៅ​រក​កិច្ច​សន្ទនា​ជាមួយ​គូ​ប្រជែង​នយោបាយ​ឱ្យ​បាន​ឆាប់ និង​ទទួល​យក​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​អាស៊ាន ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​មីយ៉ាន់ម៉ា។

អាស៊ាន​ បាន​រៀបចំ​​កិច្ច​ប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​កាល​ពី​ចុង​ខែ​តុលា​កន្លង​មក​នេះ ដោយ​មិន​មាន​វត្តមាន​មេដឹកនាំ​យោធា​ភូមា​នោះ​ឡើយ។

មីយ៉ាន់ម៉ា ដែល​ជា​ប្រទេស​សមាជិក​មួយ​របស់​អាស៊ាន​ផង​ដែរ​នោះ បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​មួយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ​កន្លង​មក​នេះ ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី អ៊ុងសាន ស៊ូជី៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm