ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង សាកលវិទ្យាល័យចេនឡា ជាមួយនិងសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE នៃសាធារណរដ្ឋកូរ៉េ

2025/04/25 12:49:15 am        340

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យចេនឡា លោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យចេនឡា និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Tae Sang Kim សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Sang Ok Lee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា។

(MOU)នេះដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗដូចខាងក្រោម៖ 

១. ដំណើរទស្សនកិច្ចសិក្សារវាងសាកលវិទ្យាល័យទាំង៣ សម្រាប់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិត

២. ផ្លាស់ប្តូរបទពិសោធន៍ និងកម្មវិធីសិក្សារវាងសាកលវិទ្យាល័យទាំង៣ សម្រាប់សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតក្នុងរយៈពេលខ្លី ឬរយៈពេលវែង

៣. បង្កើតកិច្ចការស្រាវជ្រាវ ទស្សនាវដ្តីសិក្សា និងការបោះពុម្ពផ្សាយរួមគ្នា

៤. រៀបចំសន្និសីទ និងសិក្ខាសាលាអន្តរជាតិ

៥. សាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE នៃសាធារណរដ្ឋកូរ៉េ នឹងទទួលយកនិស្សិតរបស់សាកលវិទ្យាល័យចេនឡា យ៉ាងច្រើនលើសលុបដើម្បីទៅបន្តការសិក្សារយៈពេលខ្លី ឬរយៈពេលវែង រហូតដល់ថ្នាក់បណ្ឌិត និងផ្តល់ឱកាសឱ្យនិស្សិតអាចធ្វើការងារក្រៅម៉ោងដោយមិនកំណត់ពេលវេលា គឺអាស្រ័យលើសមត្ថភាពភាសាកូរ៉េរបស់និស្សិតផ្ទាល់។ 

ជាចុងក្រោយលោកបណ្ឌិត អ៉ី លីម៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា បានគោរពអញ្ជើញលោកសាស្ត្រាចារ្យមហាបរិញ្ញា Tae Sang Kim សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KYUNGNAM COLLEGE OF INFORMATION AND TECHNOLOGY និងលោកសាស្ត្រាចារ្យមហាបរិញ្ញា Sang Ok Lee សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ KOREA DICAPOEM INSTITUTE

ក៏ដូចជាសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យទាំងពីរ ចូលរួមសន្និសីទអន្តរជាតិរបស់សាកលវិទ្យាល័យចេនឡា លើកទី១ នឹងគ្រោងធ្វើនៅឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ។ ឆ្លើយតបត្រឡប់មកវិញ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំងពីរ ក៏បានគោរពអញ្ជើញថ្នាក់ដឹកនាំ និងសហការីនៃសាកលវិទ្យាល័យចេនឡា ទៅទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ និងចូលរួមសន្និសីទអន្តរជាតិនៅពាក់កណ្តាលឆ្នាំ២០២៥នេះផងដែរ។ ជាពិសេសនោះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំងពីរ ពិតជាចង់ឃើញនិស្សិតរបស់សាកលវិទ្យាល័យចេនឡាយ៉ាងតិចចំនួន ៥០នាក់ បានទៅសិក្សារយៈពេលខ្លី ឬរយៈពេលវែងនៅឆ្នាំ២០២៥នេះ និងរាប់រយនាក់នៅឆ្នាំបន្តបន្ទាប់ទៀត។

ពិធីចុះអនុស្សរណៈការយោគយល់គ្នាដ៏មានតម្លៃខាងលើនេះ គឺបានបញ្ចប់ទៅប្រកបដោយភាពរីករាយ ស្និទ្ធស្នាល និងការទទួលខុសត្រូវខ្ពស់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        61
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm