បេណាំង៖ ការវាយប្រហាររបស់ក្រុមមានសម្ព័ន្ធជាមួយអាល់កៃដា បានសម្លាប់ទាហាន ៥៤នាក់ កាលពីសប្តាហ៍មុន

2025/04/25 12:57:52 am        116

រដ្ឋាភិបាលរបស់ប្រទេសបេណាំង បានឲ្យដឹងថា ទាហានចំនួន ៥៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅភាគខាងជើងរបស់ប្រទេស កាលពីសប្តាហ៍មុន ដែលជាការផ្តល់ចំនួនតិចជាងការរាយការណ៍ដោយសម្ព័ន្ធរបស់ក្រុមអាល់កៃដា គឺ JNIM។

រដ្ឋអាហ្រ្វិកខាងលិចមួយ ក៏ដូចជាប្រទេសជិតខាងតំបន់ឆ្នេររបស់ខ្លួន គឺតូហ្គោ បានជួបប្រទះនឹងការកើនឡើងនូវអំពើហិង្សារបស់ក្រុមជីហាដ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលក្រុមមានទំនាក់ទំនងជាមួយរដ្ឋឥស្លាម និងអាល់កៃដាមួយនេះ បានពង្រីកវត្តមានរបស់ខ្លួន ចាប់ពីតំបន់ Sahel ទៅកាន់តំបន់ភាគខាងជើង។

កាលពីថ្ងៃពុធ (ទី២៣ ខែមេសា) អ្នកនាំពាក្យរបស់ប្រធានាធិបតី លោក Serge Nonvignon បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា៖ «នេះជាការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេស»។

បើតាមស្ថាប័ន SITE Intelligence Group បានឲ្យដឹងកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅថា ក្រុមមានសម្ព័ន្ធជាមួយក្រុមអាល់កៃដា JNIM បានប្រាប់ថា ខ្លួនបានសម្លាប់ទាហាន ៧០នាក់ អំឡុងការវាយឆ្មក់លើប៉ុស្តិ៍យោធាចំនួន ២ នៅភាគខាងជើងប្រទេសបេណាំង។

ភាពរំជើបរំជួល នៅតំបន់ Sahel បានចាប់ផ្ដើមកើតឡើង បន្ទាប់ពីមានការបះបោររបស់ក្រុម Tuareg នៅភាគខាងជើងប្រទេសម៉ាលី ក្នុងឆ្នាំ២០១២ ហើយបានរីករាលដាលទៅកាន់ប្រទេសជិតខាងប៊ួគីណាហ្វាសូ និងនីហ្សេ មុនពេលចូលទៅដល់ភាគខាងជើងនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ដូចជាបេណាំងជាដើម នាពេលថ្មីៗនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm