អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង

2021/12/07 06:50:04 pm        271

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាប់ទីតាំង internet មួយកន្លែងដែលកន្លងមកមានព័ត៌មានបានឲ្យដឹងថាមានបង្កប់ល្បែង តែពេលអាជ្ញាធរចុះដល់ទីតាំងអាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ នោះពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត ។ និងបន្តចុះត្រួតពិនិត្យភោជនីយដ្ឋាន យីហោ ទួគី ដែលប្រជាពលរដ្ឋប្ដឹងថាបង្កសម្លេងរំខានដល់អ្នកជិតខាង។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃចន្ទ ២កេីត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន  

ក្រុមការងាររដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងអាជីវកម្ម ចំនួន ០២ទីតាំង រួមមាន៖ទីតាំងទី១. អាជីវកម្មសេវាអ៉ិនធេីណេត ម្លប់ ជ្រៃ ដែលស្ថិតនៅផ្លូវលេខ៤៧៤ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្រុមការងារបានត្រួតពិនិត្យឃេីញថា ទីតាំងខាងលេីពុំមានសកម្មភាពបេីកដំណេីរនោះទេ ដោយទីតាំងនេះមានស្នាមរុះរេី ចេញអស់ហេីយ និងបានចាក់សោរបិទជិត (គ្មានមនុស្សនៅខាងក្នុងនោះទេ)។ 

និងទីតាំងទី២. ភោជនីយដ្ឋាន យីហោ ទួគី ដែលស្ថិតនៅផ្លូវលេខ១៣៥  សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដែលមានបណ្ដឹង និងបង្កសំឡេងរំខានដល់អ្នកជិតខាង។ សូមបញ្ចាក់ផងដែរ ទីតាំងភោជនីយដ្ឋាន ពុំទាន់មានលិខិតអនុញ្ញាត(អាជ្ញាប័ណ្ណទេសចរណ៍)។

ក្រោយប្រតិបត្តិការអាជ្ញាធរបាន ណែនាំដល់ម្ចាស់អាជីវកម្មមិនឱ្យមានការប្រគុំតន្ត្រី នឹងបង្កសម្លេងរំខានដល់អ្នកជិតខាង និងស្នើរសុំលិខិតអនុញ្ញាតប្រកបអាជីវកម្ម ករណីម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំទេ នោះអាជ្ញាធរនិងដកហូតឧបករណ៍ប្រគុំតន្ត្រី មិនទទួលខុសត្រូវរាល់ការខូចខាតឡើយ និងបិទទីតាំងអាជីវកម្ម ជាស្ថាពរ៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm