ក្រុមជួយសង្រ្គោះ កំពុងរុករកអ្នករស់រាន ក្រោយការវាយប្រហាររុស្ស៊ីលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន

2025/04/25 01:09:27 am        132

ក្រុមជួយសង្រ្គោះ កំពុងព្យាយាមរុករកអ្នករស់រាន ក្រោយការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើទីក្រុងគីវ ប្រទេសអ៊ុយក្រែន ។

ការវាយប្រហារមីស៊ីលរបស់រុស្ស៊ីលើរដ្ឋធានីគីវ របស់អ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៨នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារមួយចំណោមការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីទីក្រុងម៉ូស្គីបើកការវាយប្រហារពេញបន្ទុករបស់ពួកគេលើអ៊ុយក្រែន កាលពីរយៈពេលជាង ៣ឆ្នាំមុន ។

សំឡេងផ្ទុះដ៏ខ្លាំងបានបន្លឺឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយស៊ីរ៉ែនវាយឆ្មក់តាមអាកាសរោទិ៍ ព្រមានឲ្យអ្នកស្រុករត់ទៅរកទីជម្រកការពារគ្រាប់ មុនពេលការវាយប្រហារមីស៊ីលរុស្ស៊ី ។

ស្របពេលដែលអ៊ុយក្រែនរងការវាយប្រហារតាមច្រកអាកាសរុស្ស៊ីពេញសង្រ្គាម ការវាយប្រហារលើទីក្រុងគីវដែលមានប្រព័ន្ធការពារដែនអាកាសល្អប្រសើរជាងទីក្រុងផ្សេងទៀតនោះ គឺជារឿងមិនសូវញឹកញាប់ប៉ុន្មាននោះទេ ។

ពេញមួយយប់ ក្រុមការងារសង្រ្គោះ បានរុករកតាមគំនរបាក់បែកអគាររងការបំផ្លិចបំផ្លាញ និងព្យាយាមពន្លត់ភ្លើងឆាបឆេះប្លុកអគារផ្ទះល្វែង ។

សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា រុស្សីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងគីវ ។ មនុស្ស ៨នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។ 

ពួកគេបន្តថា មនុស្សយ៉ាងហោច ៤២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ រួមទាំងកុមារ ៦នាក់ផងដែរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        77
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        110
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm