នាយករដ្ឋមន្ត្រីឥណ្ឌាប្តេជ្ញាតាមចាប់អ្នកវាយប្រហារនៅ Kashmir រហូតដល់ចុងផែនដី

2025/04/25 02:15:47 am        100


នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅថ្ងៃព្រហស្បតិ៍ (២៤ មេសា) បានប្តេជ្ញាថា នឹងដាក់ទោសអ្នកដែលត្រូវទទួលខុសត្រូវទាំងអស់ ចំពោះការវាយប្រហារដ៏គួរឲ្យតក់ស្លុត នៅតំបន់ Kashmir ដែលបានសម្លាប់មនុស្ស ២៦នាក់។

នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោក គិតចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃអង្គារ នៅតំបន់ភ្នំហិមាល័យ លោកបានបញ្ជាក់ជាមួយនឹងពាក្យសម្ដីធ្ងន់ៗថា៖ «ខ្ញុំសូមនិយាយទៅកាន់ពិភពលោកទាំងមូលថា ឥណ្ឌានឹងកំណត់អត្តសញ្ញាណ តាមរក និងដាក់ទោសភេរវករ និងអ្នកគាំទ្ររបស់ពួកគេ។ យើងនឹងតាមចាប់ពួកគេរហូតដល់ចុងផែនដី»។

គួរបញ្ជាក់ថា ការបាញ់ប្រហារ នៅតំបន់ទេសចរណ៍ Pahalgam គឺជាការវាយប្រហារដ៏អាក្រក់បំផុតលើកដំបូងលើជនស៊ីវិល នៅក្នុងដែនដីមានជម្លោះ ដែលមានអ្នកកាន់សាសនាឥស្លាមដោយភាគច្រើន គិតចាប់តាំងពីឆ្នាំ២០០០ មក។ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ មាន ២៦នាក់ គឺជាជនជាតិឥណ្ឌា និងម្នាក់ជាជនជាតិនេប៉ាល់។

កាលពីថ្ងៃពុធ ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រ «អំពើភេរវកម្មឆ្លងព្រំដែន» និងបានបន្ទាបទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់ខ្លួន ដោយចាត់វិធានការការទូតមួយចំនួន។ ទីក្រុងអ៊ីស្លាម៉ាបាដ បានបដិសេធរាល់ការមានតួនាទីណាមួយ នៅក្នុងការវាយប្រហារ នៅតំបន់ Pahalgam នេះ។

តំបន់ Kashmir ត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន គិតចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ ដោយប្រទេសទាំង២ បានអះអាងសិទ្ធិជាម្ចាស់ដែនដីខ្ពង់រាបនេះទាំងមូល ប៉ុន្តែចែកគ្នាគ្រប់គ្រងតំបន់នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm