លោក Zelenskiy៖ មីស៊ីលដែលរុស្ស៊ី ប្រើវាយប្រហារទីក្រុងគីវ សម្លាប់មនុស្ស ១២នាក់ គឺជារបស់កូរ៉េខាងជើង

2025/04/25 03:20:02 pm        163

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) ថា មីស៊ីលរបស់រុស្ស៊ី ដែលបានប្រើវាយប្រហារពេលយប់លើអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងគីវ និងបានសម្លាប់មនុស្ស ១២នាក់ ត្រូវបានផ្គត់ផ្គង់ដោយកូរ៉េខាងជើង នៅក្នុងការបញ្ជាក់របាយការណ៍មុននោះរបស់សារព័ត៌មានរ៉យទ័រ។

ប្រភពយោធាអ៊ុយក្រែន បានប្រាប់រ៉យទ័រថា មីស៊ីល KN-23 (KN-23A) របស់កូរ៉េខាងជើង បានវាយប្រហារប្លុកលំនៅដ្ឋានមួយកន្លែងនៅក្នុងតំបន់ Sviatoshynskyi ភាគខាងលិចនៃកណ្តាលទីក្រុងគីវ អំឡុងពេលការវាយប្រហារតាមអាកាសដ៏ធំដោយរុស្ស៊ី។

លោក Zelenskiy បាននិយាយនៅលើបណ្ដាញសង្គម X ថា "យោងតាមព័ត៌មានបឋម កងកម្លាំងរុស្ស៊ី បានប្រើមីស៊ីលបាលីស្ទិកដែលផលិតនៅកូរ៉េខាងជើង ហើយសេវាកម្មពិសេសរបស់អ៊ុយក្រែន កំពុងផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងអស់" ដោយមិនផ្តល់សេចក្ដីលម្អិតបន្ថែមនោះទេ។

រុស្ស៊ីមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Zelenskiy ឡើយ ហើយរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធយូរមកហើយលើការផ្ទេរអាវុធ ដែលនឹងបំពានបម្រាមរបស់អង្គការសហប្រជាជាតិ។

អ៊ុយក្រែន បានអះអាងថា កូរ៉េខាងជើង ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងប្រព័ន្ធរ៉ូកែត កងទ័ពរាប់ពាន់នាក់ និងមីស៊ីលបាលីស្ទិក ដល់រុស្ស៊ី ដែលកងកម្លាំងទីក្រុងមូស្គូ បានចាប់ផ្តើមប្រើទៅវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន នៅចុងឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        24
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        24
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm