ប៉ាគីស្ថាន ប្រកាសវិធានការសងសឹកប្រឆាំងឥណ្ឌា ក្រោយការវាយប្រហារតំបន់កាស្មៀរសម្លាប់មនុស្ស២៦នាក់

2025/04/25 04:16:43 pm        171

ប្រទេសប៉ាគីស្ថានបានប្រកាសពីចំណាត់ការទូតសងសឹកជាបន្តបន្ទាប់ប្រឆាំងឥណ្ឌា និងទាមទារភស្តុតាងដើម្បីគាំទ្រការអះអាងរបស់រដ្ឋាភិបាលឥណ្ឌាដែលថាទីក្រុងអ៊ីស្លាម៉ាបាត មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅតំបន់កាស្មៀរ។ 

ក្រុមឧទ្ទាមសង្ស័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះនៅក្នុងរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតនៃទីប្រជុំជន Pahalgam ក្នុងការវាយប្រហារសម្លាប់មនុស្សរង្គាលមិនធ្លាប់មាន ក្នុងរយៈពេល២៥ឆ្នាំ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយក្រោមឈ្មោះថា រណសិរ្សតស៊ូ ដែលត្រូវគេជឿថាជាការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ Lashkar-e-Taiba មានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចាត់វិធានការសងសឹកខាងការទូតជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ២៤ មេសា បន្ទាប់ពីទីក្រុងញូវដេលី បានស្តីបន្ទោសគូប្រជែងក្នុងតំបន់របស់ខ្លួនសម្រាប់ការគាំទ្រការបាញ់ប្រហារដ៏សាហាវនៅក្នុងតំបន់កាស្មៀរដែលពោពេញដោយការប្រកួតប្រជែង។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្ដេជ្ញាក្នុងសុន្ទរកថាមួយថានឹងតាមប្រមាញ់ខ្មាន់កាំភ្លើងរហូតដល់ទីបញ្ចប់។ ទីក្រុងញូវដេលី ក៏បានផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងកិច្ចព្រមព្រៀងចែករំលែកទឹក និងបានបិទព្រំដែនដីគោកដ៏សំខាន់របស់ខ្លួនជាមួយប៉ាគីស្ថានក្នុងចំណោមវិធានការសងសឹកផ្សេងទៀតផងដែរ។ 

កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ក៏បានផ្អាកគម្រោងធារាសាស្ត្រប្រឡាយទឹកមួយផងដែរ មួយថ្ងៃបន្ទាប់ពីឥណ្ឌា បានដកខ្លួនចេញពីសន្ធិសញ្ញាទឹក Indus ក្នុងចំណាត់ការមួយ ដែលបង្កឱ្យមានការព្រួយបារម្ភពីការផ្គត់ផ្គង់ទឹករបស់ប្រទេសប៉ាគីស្ថាន៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm