អ៊ីរ៉ង់ និងបារាំង ត្រៀមខ្លួនសម្រាប់ការពិភាក្សានុយក្លេអ៊ែរ ស្របពេលកិច្ចចរចារបស់អាមេរិក

2025/04/25 04:22:07 pm        125

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា) ថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដោយបារាំង ក៏ចង្អុលបង្ហាញថា មហាអំណាចអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាផងដែរ ប្រសិនបើក្រុងតេអេរ៉ង់ បង្ហាញថាខ្លួនចង់ចូលរួមយ៉ាងម៉ឺងម៉ាត់។

ការណ៍នេះកើតឡើងស្របពេលដែលអ៊ីរ៉ង់ កំពុងចង់បង្កើនសន្ទុះនៃកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ដែលចាប់ផ្តើមឡើងវិញជុំទី៣ នៅអូម៉ង់ នាថ្ងៃសៅរ៍ ២៦ មេសា ស្អែកនេះ និងបន្ទាប់ពីកិច្ចចរចាជាមួយរុស្ស៊ី និងចិន កាលពីដើមសប្តាហ៍នេះ។ ការដើរទៅរកមហាអំណាចអឺរ៉ុប ដែលជាភាគីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បង្ហាញថា ទីក្រុងតេអេរ៉ង់ កំពុងរក្សាជម្រើសរបស់ខ្លួនឱ្យបើកចំហ។

ចាប់តាំងពីខែកញ្ញាមក ទីក្រុងតេអេរ៉ង់ និងមហាអំណាចអឺរ៉ុបទាំងបី ដែលគេស្គាល់ថា E3 រួមមានបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានពិភាក្សាជាច្រើនលើករួចមកហើយ ជុំវិញទំនាក់ទំនងរបស់ពួកគេ និងបញ្ហានុយក្លេអ៊ែរ។ អ្នកការទូតអឺរ៉ុបនិយាយថា ពួកគេកំពុងស្វែងរកកិច្ចប្រជុំថ្មីជាមួយអ៊ីរ៉ង់ ទោះបីទីក្រុងតេអេរ៉ង់ កំពុងចរចាដោយប្រយោលស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមខែនេះក៏ដោយ។

នៅពេលត្រូវសាកសួរពីការអត្ថាធិប្បាយរបស់លោក Araqchi អ្នកនាំពាក្យក្រសួងការបរទេសបារាំង បាននិយាយថា មហាអំណាច E3 ពេញចិត្តនឹងការសន្ទនា ប៉ុន្តែក៏ចង់មើលថា តើអ៊ីរ៉ង់ម៉ឺងម៉ាត់ប៉ុណ្ណា។ គួរឱ្យដឹងថា អាមេរិកមិនបានប្រាប់បណ្តាប្រទេសអឺរ៉ុប អំពីកិច្ចចរចានុយក្លេអ៊ែរនៅអូម៉ង់ទេ មុនពេលលោក Trump ប្រកាសពីរឿងនេះ ទោះបីជាអឺរ៉ុបជាអ្នកកាន់សន្លឹកបៀសំខាន់ស្តីពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើទីក្រុងតេអេរ៉ង់ក៏ដោយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm