សម្តេចធិបតី អំពាវនាវ​ឲ្យភាគីទាំងអស់រួម​គ្នាលុបបំបាត់​ឲ្យ​អស់​នូវ​ជំងឺ​គ្រុន​ចាញ់​ពី​កម្ពុជា​ក្នុង​ឆ្នាំ២០២៥​នេះ

2025/04/25 05:16:18 pm        180

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ភាគីទាំងអស់ គប្បី​ធ្វើ​យ៉ាង​ណា រួមគ្នាខិតខំលុបបំបាត់នូវជំងឺគ្រុនចាញ់ឲ្យអស់ពីកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ ខណៈ​ឆ្នាំ​នេះ​គឺជាផែនការយុទ្ធសាស្ត្រជា​តិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ចុង​ក្រោយ​នៅ​ក្នុ​ង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ «ឆ្នាំ២០១១-២០២៥»។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្រោមប្រធានបទ«យើង បញ្ចប់​ជំងឺគ្រុនចាញ់ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» នាថ្ងៃ​ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ប្រទេសកម្ពុជា​យើង​កំពុង​តែ​ឈាន​ឆ្ពោះជិតដល់ការសម្រេចបានជោគជ័យនូវកម្ពុជាគ្មានជំងឺគ្រុនចាញ់ នាដំណាច់​ឆ្នាំ​២០២៥នេះដែ​លជាដំណើរគួរឱ្យកោតសរសើរ និងសាទរជាទីបំផុត ប៉ុន្តែយើង​ក៏​មិន​អាច​បន្ធូរ​ដៃ​បាន​ឡើយ ព្រោះថាដើម្បីឈានទៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបាន​ជាស្ថាពរ​១០០​ភាគ​រយ​យើង​ត្រូវ​តែ​បន្ត​ខិត​ខំ​ប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធន​ធាន​ចូល​រួម​សហការជាមួយគ្នា ដើម្បីធានាកុំឱ្យមានការកើតជំងឺគ្រុនចាញ់ឡើងវិញ និងទប់ស្កាត់​ការ​នាំ​ចូល​ជំងឺគ្រុនចាញ់ពីក្រៅប្រទេស ព្រមទាំងផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ឱ្យ​បាន​ទូលំទូ​លាយ​អំពីការ​ផ្តល់​មូល​និធិវិនិយោគ ការសិក្សាស្រាវជ្រាវ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការគ្រប់គ្រង​ភ្នាក់​ងារ​ចម្លង​ជំងឺ បច្ចេកវិទ្យាវិទ្យាសាស្ត្រ ប្រព័ន្ធតាមដានព័ត៌មាន កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធ សេវា​សុខាភិបាលប្រកបដោយសមធម៌ និងកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ក្នុងន័យពង្រឹងពង្រីក ការ​យល់ដឹងនិងការចូលរួមលើកកម្ពស់សុខភាពសាធារណៈ ជាពិសេសប្រជាជន​គោលដៅ​ដែ​លប្រ​ឈម​ខ្ពស់ ប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ឈានឆ្ពោះទៅនឹ​ង​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ឱ្យ​អស់​ពីប្រទេសកម្ពុជា»។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងដំណើរឆ្ពោះទៅបញ្ចប់ជំងឺគ្រុនចាញ់ ទាម​ទារឱ្យមានការលើកទឹកចិត្តនិងការវិនិយោគបន្ថែមទៀត ព្រមទាំង​អំពាវ​នាវ​ឱ្យ​មាន​វិធី​សាស្ត្រ​ ឬ​គំនិតច្នៃប្រឌិតថ្មីៗជំរុញការលើកទឹកចិត្តដើម្បីប្រមូលផ្ដុំថាមពលថ្មីពីគ្រប់មជ្ឈដ្ឋាន ដោយ​ត្រូវ​ផ្ដុំ​គ្នា​ទាំង​ក្នុងកម្រិតសហគមន៍ រាជរដ្ឋាភិបាល និងដៃគូនានា ដើម្បីឈានឆ្ពោះ​ទៅ​សម្រេច​ជោគ​ជ័យ​គ្មាន​ជំងឺ​គ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅដំណាច់ឆ្នាំ២០២៥នេះ និងក្នុងសកលលោក នា​ឆ្នាំ២០៣០នោះ។

សម្តេចបានបន្ថែមទៀតថាឆ្នាំនេះជាឆ្នាំចុងក្រោយ នៃផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល​ប្រទេស​យើង​ត្រូវ​សម្រេចគោលដៅបញ្ចប់ជំងឺគ្រុនចាញ់ឱ្យបានក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពនៅទូទាំងប្រទេស។

សម្តេចនាយករដ្ឋមន្រ្តី បាន​លើក​ឡើង​ទៀត​ថា​ប្រទេស​កម្ពុជា​យើង​មាន​មោទក​ភាព​យ៉ាង​ខ្លាំង​លើ​មាគ៌ា​ដ៏​ត្រឹម​ត្រូវរបស់ផែនការយុទ្ធសាស្ត្រជាតិ ដោយបានសម្រេច​នូវ​សមិទ្ធ​ផល​ផ្លែ​ផ្កា​នៃ​គោល​ដៅ​ជា​បន្ត​បន្ទាប់រួមមាន៖ ទប់ស្កាត់មិនឱ្យមានភាពស៊ាំថ្នាំគ្រុនចាញ់តាំងពីឆ្នាំ២០១៥ គ្មានអ្នក​ស្លាប់​ដោយ​សារ​ជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ និងគ្មានជំងឺគ្រុនចាញ់ទម្រង់សន្ធិឆ្នាំ២០២៤។ ឆ្នាំ​២០២៤ ប្រទេសកម្ពុជាមានជំងឺគ្រុនចាញ់ត្រឹមតែ៣៥៥ករណីប៉ុណ្ណោះ គឺ​បាន​កាត់​បន្ថយ​៧៥​ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ដែលជាទឡ្ហីករណ៍គួរជាទីមោទកខ្ពស់របស់កម្ពុជា ក្នុង​ការ​ចូល​រួម​ជា​មួយប្រទេសក្នុងតំបន់និងសកលលោក ដើម្បីសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់នេះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm