ពលរដ្ឋហ្កាហ្សា យ៉ាងតិច ៥០នាក់ បន្តស្លាប់ក្នុងការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល

2025/04/25 10:45:37 am        46

អាជ្ញាធរសុខាភិបាលក្នុងតំបន់ និងក្រុមសង្រ្គោះបាននិយាយថា ការវាយប្រហារតាមអាកាសជាច្រើនលើកឥតឈប់ឈររបស់អ៊ីស្រាអែល ទូទាំងតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់មនុស្សយ៉ាងតិច ៥០នាក់ កាលពីថ្ងៃព្រហស្បតិ៍ (២៤ មេសា)។

ការវាយប្រហារមួយក្នុងចំណោមនោះ ត្រូវចំប៉ុស្តិ៍នគរបាលក្នុងទីក្រុង Jabalia ភាគខាងជើងហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ ហើយយោធាអ៊ីស្រាអែល និយាយថា ជាការវាយប្រហារមណ្ឌលបញ្ជាការមួយរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម។

ក្រុមគ្រូពេទ្យបានបញ្ជាក់តួលេខ ១០នាក់នោះ ប៉ុន្តែអត្តសញ្ញាណអ្នកស្លាប់ថាជាក្រុមសកម្មប្រយុទ្ធឬយ៉ាងណា នៅមិនទាន់ច្បាស់ទេ។

អាជ្ញាធរសុខាភិបាលក្នុងតំបន់និយាយថា ការវាយប្រហារដាច់ដោយឡែកពីគ្នានៅទូទាំងតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច ១២នាក់ នៅលំនៅឋានមួយក្នុងក្រុង Jabalia ដដែលនេះ និងប្រហែលជិត ៣០នាក់ស្លាប់នៅកន្លែងផ្សេងទៀត ដែលនាំឱ្យចំនួនស្លាប់សរុបថ្ងៃព្រហស្បតិ៍ ឡើងក្នុងរង្វង់តួលេខ ៥០នាក់។

ចាប់តាំងពីបទឈប់បាញ់ក្នុងខែមករា បានដួលរលំនៅថ្ងៃទី១៨ ខែមីនា មក ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១.៩០០នាក់ ភាគច្រើនជាជនស៊ីវិល នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្កាហ្សា ហើយមនុស្សរាប់សែននាក់ត្រូវបានជម្លៀស ខណៈអ៊ីស្រាអែល បានដណ្តើមយកអ្វីដែលហៅថាតំបន់ទ្រនាប់នៃទឹកដីហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ឥណ្ឌា តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធនៅកាស្មៀរ ខណៈភាពតានតឹងជាមួយប៉ាគីស្ថាន កើនឡើង
2025/04/26 09:36:59 am        1
ការបិទព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ធ្វើឲ្យគ្រួសារជាច្រើនបែកគ្នា
2025/04/26 09:27:25 am        1
អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ
2025/04/26 08:26:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ប្រាប់ពីភាពជោគជ័យចំពោះការអប់រំកូនចៅ ហើយផ្តាំកុំឲ្យមានភាពលំអៀង ខណៈមានកូនចៅច្រើន

2025/04/26 09:52:15 am
​ឥណ្ឌា តាមប្រមាញ់ក្រុមសកម្មប្រយុទ្ធនៅកាស្មៀរ ខណៈភាពតានតឹងជាមួយប៉ាគីស្ថាន កើនឡើង
2025/04/26 09:36:59 am
​ការបិទព្រំដែនរវាងប្រទេសប៉ាគីស្ថាន និងឥណ្ឌា ធ្វើឲ្យគ្រួសារជាច្រើនបែកគ្នា
2025/04/26 09:27:25 am
​អ្នកកាន់ទុក្ខច្រើនកុះករ ចូលគោរពសម្តេចប៉ាប ហ្វ្រង់ស៊ីស ប៉ុន្មានម៉ោងចុងក្រោយនៃការដាក់ឲ្យចូលគោពជាសាធារណៈ
2025/04/26 08:26:28 am
​ការសាងសង់អគារខ្ពស់បំផុតបោះបង់ចោលរបស់ពិភពលោក នឹងចាប់ផ្តើមឡើងវិញក្រោយរយៈពេល ១ទសវត្សរ៍
2025/04/25 08:55:47 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/24 01:14:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/25 02:43:40 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am