អ្នកក្រុងអ៊ីស្តង់ប៊ុល របស់ទួរគី មិនហ៊ានសម្រាកនៅផ្ទះសម្បែង បន្ទាប់ពីរញ្ជួយដីខ្លាំងក្លា និងរង្គើបន្តបន្ទាប់

2025/04/25 06:23:13 pm        139

អ្នកស្រុកជាច្រើននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគី បានសម្រាកពេលយប់នៅទីវាលខាងក្រៅ ដោយភ័យខ្លាចមិនហ៊ានត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញទេ បន្ទាប់ពីមានការរញ្ជួយដីខ្លាំងក្លា និងការរង្គើដីជាបន្តបន្ទាប់ជាង ១៨០លើក ដែលធ្វើឱ្យមនុស្សជាង ២០០នាក់របួស។

រញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ ដែលបានវាយប្រហារកាលពីថ្ងៃពុធសប្ដាហ៍នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីក្រុងដែលអ្នកស្រុក ១៦លាននាក់នោះ ដោយធ្វើឱ្យពលរដ្ឋភ័យខ្លាច និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយបន្ថែមទៀតដែលអាចបំផ្លិចបំផ្លាញខ្លាំង។ មិនមានរបាយការណ៍ពីការខូចខាតធ្ងន់ធ្ងរទេ ប៉ុន្តែរញ្ជួយដីដែលមានអារម្មណ៍ដឹងខ្លាំងបំផុតនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កឱ្យមានការភ័យស្លន់ស្លោដ៏រីករាលដាល។

ដោយខ្លាចការរញ្ជួយដីខ្លាំងជាងនេះ អ្នកស្រុកបានទៅជ្រកកោននៅតាមទីវាលខាងក្រៅផ្សេងៗ ដោយអ្នកខ្លះសម្រាកក្នុងរថយន្ត ឬបោះតង់នៅឧទ្យាន និងកន្លែងបើកចំហផ្សេងទៀត។ រញ្ជួយដីនេះមានជម្រៅរាក់ ១០គីឡូម៉ែត្រ យោងតាមការស្ទាបស្ទង់ភូគ្ពសាស្ត្រអាមេរិក ដោយចំណុចកណ្តាលស្ថិតនៅប្រហែល ៤០គីឡូម៉ែត្រ ភាគនិរតីក្រុងអ៊ីស្តង់ប៊ុល ក្នុងសមុទ្រម៉ាម៉ារ៉ា នឹងរង្គើដល់ខេត្តជិតខាង។

គួរឱ្យដឹងថា សណ្ឋានដីប្រទេសទួរគី ស្ថិតលើបន្ទាត់ទិចតូនិក ឬហៅថារង្វង់រង្វិលរញ្ជួយដីដ៏ធំចំនួនពីរ ហើយគ្រោះរញ្ជួយបែបនេះកើតឡើងជាញឹកញាប់។ រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទួរគី បានឆក់យកជីវិតមនុស្សជាង ៥៣.០០០នាក់ និងបង្កការបំផ្លិចបំផ្លាញ ឬខូចខាតអគាររាប់រយរាប់ពាន់ខ្នង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm