មនុស្សរាប់ពាន់នាក់ទៀតតម្រង់ជួរចង់ឃើញព្រះភក្ដ្រសម្តេចប៉ាប ហ្វ្រង់ស៊ីសចុងក្រោយ អំឡុងតម្កល់ជាសាធារណៈនៅថ្ងៃទីពីរ

2025/04/25 06:47:28 pm        95

មនុស្សរាប់ម៉ឺននាក់បានតម្រង់ជួរក្នុងបុរីវ៉ាទីកង់ (Vatican) ដើម្បីបានមើលឃើញព្រះភក្ដ្រសម្តេចប៉ាប ហ្វ្រង់ស៊ីស ចុងក្រោយ ខណៈព្រះសពព្រះអង្គ ត្រូវបានតម្កល់ក្នុងមឈូសាជាសាធារណៈសម្រាប់ការគោរនៅថ្ងៃទីពីរ ហើយក្រុមអាជ្ញាធរអ៊ីតាលី បានបង្កើនការរៀបចំសន្តិសុខ មុនព្រះរាជពិធីបុណ្យព្រះសពរបស់ទ្រង់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

សម្ដេចប៉ាប ហ្វ្រង់ស៊ីស បានយាងសោយទិវង្គតក្នុងព្រះជន្ម ៨៨ព្រះវស្សា កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះនៅក្នុងព្រះរាជដំណាក់ Santa Marta របស់បុរីវ៉ាទីកង់ ដោយទើបតែបានយាងចេញពីមន្ទីរពេទ្យថ្មីៗនេះ បន្ទាប់ពីរយៈពេលប្រាំសប្តាហ៍ក្នុងការព្យាបាលជំងឺរលាកសួតពីរដង។ 

បុរីវ៉ាទីកង់ បាននិយាយថា មនុស្សប្រហែល ៦១.០០០នាក់បានតម្រង់ជួរមើលមឈូសាឈើពណ៌ក្រហមរបស់មេដឹកនាំកាតូលិកក្នុងរយៈពេល២៦ម៉ោងដំបូងចាប់តាំងពីព្រះសពព្រះអង្គ បានចាប់ផ្តើមតម្កល់សម្រាប់ការគោរពវិញ្ញាណក្ខន្ធចុងក្រោយនៅវិហារ St Peter's Basilica កាលពីព្រឹកថ្ងៃពុធ។ 

ឆ្លើយតបតាមការទាមទារដើម្បីបានជួបព្រះភក្រ្តទ្រង់ ក្រុមអាជ្ញាធរបានបន្ថែមពេលវេលាចូលគោរពព្រះវិញ្ញាណក្ខន្ធនៅថ្ងៃពុធចាប់ពីពាក់កណ្តាលអធ្រាត្រ ម៉ោង២២និង០០នាទី រហូតដល់ម៉ោង ៥:៣០នាទីព្រឹកកាលពីថ្ងៃព្រហស្បតិ៍។មឈូសាព្រះអង្គនឹងត្រូវបិទគម្របនៅថ្ងៃសុក្រវេលាម៉ោង ៨ យប់ម៉ោងនៅអ៊ីតាលី ក្នុងពិធីមួយក្រោមអធិបតីភាពរបស់សម្ដេចសង្ឈកាតូលិក ខេវិន ហ្វារ៉េល (Kevin Farrell) ជាអ្នកគ្រប់គ្រងកិច្ចការប្រចាំថ្ងៃរបស់បុរីវ៉ាទីកង់ រហូតដល់សម្តេចប៉ាបថ្មីត្រូវបានជ្រើសរើស។

គណៈប្រតិភូជាង១៧០រូប រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាល និងឥស្សរជនផ្សេងទៀត ដូចជាប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ប្រធានាធិបតីអាហ្សង់ទីន លោកJavier Milei និងព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេស ត្រូវគេរំពឹងថានឹងចូលរួមព្រះរាជពិធីបុណ្យព្រះសពរបស់សម្ដេចប៉ាប ក្នុងទីលានចតុរង្គ St. Peter នៅថ្ងៃសៅរ៍ ខណៈមនុស្សរាប់លាននាក់បន្ថែមទៀតត្រៀមទស្សនាតាមទូរទស្សន៍នៅជុំវិញពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm