ឯកឧត្តម ប៉ែន បូណា៖ ទេសចររាប់លាននាក់ដើរលេងកម្សាន្តក្នុងឱកាឆ្នាំថ្មីបង្ហាញ​ពីកត្តា​សុខសន្ដិភាព​របស់កម្ពុជា

2025/04/25 07:01:42 pm        183

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល មានប្រសាសន៍បញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី​រយៈពេលបី​ថ្ងៃ​ដែល​ទើប​តែ​កន្លង​ទៅ​នេះ​មាន​សភាពអធិកអធមយ៉ាងក្រៃលែង។ ភ្ញៀវទេសចរជាតិនិងបរទេសចំនួនជិត ២៤ លាននាក់ បាន​ចូលរួមកម្សាន្តសប្បាយដោយទឹកចិត្តសោមនស្សរីករាយឥតឧបមា។ តួលេខនេះបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរម្នាក់អាចដើរកម្សាន្តលើសពីរមួយដង។ នេះគឺជាផ្លែផ្កានៃសុខសន្តិភាព ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា។ បើគ្មានសុខសន្តិភាព គ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ គ្មានការកើនឡើងនៃជីវភាពរស់នៅ និងគ្មានការបង្កលក្ខណៈងាយស្រួលពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាលទេ ប្រជាពលរដ្ឋ​ខ្មែរ​គ្មាន​ឱកាស​កម្សាន្ត​សប្បាយបែបនេះឡើយ។

តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ បញ្ជាក់ថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនប្រជាពលរដ្ឋដែលចូលរួមកម្សាន្តសប្បាយ និងបញ្ចេញស្នាមញញឹមប្រកបដោយភាពកក់ក្តៅនៅក្នុងពិធីបុណ្យធំៗបានកើនឡើងជាលំដាប់។ នេះគឺជាទឡ្ហីករណ៍ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរទទួលបានផលពីការដឹកនាំប្រទេសកាន់តែច្រើនឡើងៗជាលំដាប់។ គ្មានទេការសប្បាយបែបនេះ នៅក្នុងប្រទេសដែលញាំញីដោយភ្លើងសង្គ្រាម ដែលពលរដ្ឋអត់បាយក្រហាយទឹក និងគ្មានជំនឿចិត្តលើការដឹកនាំរបស់រដ្ឋាភិបាល។ ស្នាមញញឹមប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែលបាននិងកំពុងកើតឡើងនាពេលនេះ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលកើតចេញពីគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា ផ្ទុយស្រឡះពីនេះ ក្រុមជ្រុលនិយមឯណោះវិញ តែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋជានិច្ចតាមរយៈការបញ្ចេញសារនយោបាយលាបពណ៌ ញុះញង់ បំបែកបំបាក់ខ្មែរ បង្កអរិភាពជាមួយប្រទេសជិតខាង និងជាមួយមហាអំណាចក្នុងតំបន់ជាដើមដែលសុទ្ធសឹងជានយោបាយបង្កជម្លោះដ៏គ្រោះថ្នាក់។ គោលបំណងរបស់ពួកគេ គឺធ្វើឱ្យមានភាពវឹកវរ ជ្រួលច្របល់ និងអស្ថិរភាពសង្គមដើម្បីឆ្លៀតឱកាសផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈចលនាបដិវត្តន៍ពណ៌ខុសច្បាប់ ទាញប្រទេសឱ្យក្រឡាប់ធ្លាក់ចូលទៅក្នុងអតីតកាលដ៏ខ្មៅងងឹត។ សកម្មភាពបែបនេះ គឺដើម្បីបម្រើមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួនតែម្យ៉ាងគត់ដោយមិនខ្វាយខ្វល់ពីជោគវាសនាប្រទេសជាតិនិងប្រជាពលរដ្ឋឡើយ។

សូមបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត ២៤ លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ជិត ២២ លាននាក់)៕ អត្ថបទ៖ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        25
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        30
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm