អង្គការសហប្រជាជាតិ នឹងជំរុញការគាំទ្រសម្រាប់ស្ត្រី និងកុមារ នៅមីយ៉ាន់ម៉ា

2025/04/25 07:08:10 pm        128

រយៈពេលជិតមួយខែបានកន្លងផុតទៅ ចាប់តាំងពីការរញ្ជួយដីដ៏ធំ បានវាយប្រហារភាគកណ្តាលសហភាពមីយ៉ាន់ម៉ា ដែលបានឆក់យកជីវិតមនុស្សជាង ៣.៧០០នាក់ នេះបើយោងតាមរបបយោធា។

មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ និយាយថា ពួកគេនឹងបង្កើនការគាំទ្រដល់ស្ត្រី និងកុមារ ដែលរងផលប៉ះពាល់។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានសម្ភាសន៏ លោកស្រី Kanni Wignaraja ដែលបម្រើការជានាយកប្រចាំតំបន់សម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក នៅក្នុងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកស្រី បាននិយាយអំពីស្ថានភាពនៅតំបន់ Sagaing ភាគពាយ័ព្យ ដែលស្ថិតនៅជិតចំណុចកណ្តាលនៃការរញ្ចួយដី។

លោកស្រីនិយាយថា ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបាននិងកំពុងស្តារឡើងវិញ ប៉ុន្តែស្ថាប័នវេជ្ជសាស្ត្រនៅតែខូចខាត។ នោះមានន័យថា ស្ត្រី និងកុមារ ខ្វះលទ្ធភាពទទួលបានការថែទាំសុខភាពសំខាន់ៗ។

លោកស្រី Wignaraja ក៏បានចង្អុលបង្ហាញពីតម្រូវការនៃការធានាបានឯកជនភាព និងសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារ ដែលត្រូវបានបង្ខំឱ្យជម្លៀសខ្លួនទៅនៅក្នុងទីជម្រកបណ្តោះអាសន្ន។ «នៅក្នុងគ្រោះមហន្តរាយទាំងនេះ អ្វីដែលកើតឡើងគឺទីជម្រកបណ្តោះអាសន្ន អ្នកត្រូវតែធ្វើឱ្យប្រាកដថាមានសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារ ព្រោះអំពើហិង្សាអាចកើនឡើង ឧបទ្ទវហេតុនៃការរំលោភបំពានអាចកើនឡើង។

នៅមីយ៉ាន់ម៉ា ទាំងរដ្ឋាភិបាលយោធា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ បានប្រកាសបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញ។ លោកស្រី Wignaraja និយាយថា ការប្រយុទ្ធគ្នានៅតែបន្តនៅផ្នែកមួយចំនួនរបស់មីយ៉ាន់ម៉ា។ លោកស្រី បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាអន្តរជាតិដើម្បីនាំមកនូវបទឈប់បាញ់អចិន្ត្រៃយ៍ ដើម្បីពន្លឿនការកសាងសហភាពនេះឡើងវិញ។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm