ទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់៖ រួមគ្នាបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគ គិតច្នៃប្រឌិត និងគ្រប់គ្រងឡើងវិញ

2025/04/25 09:26:14 pm        399

នៅព្រឹកថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៥ ក្រោមប្រធានបទ៖ «យើងបញ្ចប់ជំងឺគ្រុនចាញ់ ដោយវិនិយោគឡើងវិញ គិតច្នៃប្រឌិតឡើងវិញ គ្រប់គ្រងឡើងវិញ» “ Malaria Ends With Us: Reinvest, Reimagine, Reignite”។

ទិវានេះប្រព្រឹត្តឡើងនៅបរិវេណវិទ្យាល័យ តេជោ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង លោកស្រី Dr. Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកស្រី Eda Kraja តំណាងអង្គការ UNOPS (Country Manager Cambodia and Lao PDR) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី នាងកញ្ញា មន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងក្មួយៗ សិស្សានុសិស្ស។

ការរៀបចំប្រារព្ធទិវានេះ ក្នុងគោលបំណងស្នូលបំផុត គឺដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ តាមរយៈការជំរុញកិច្ចខិតខំប្រឹងប្រែងឡើងវិញ នៅគ្រប់កម្រិតចាប់ពីកម្រិតគោលនយោបាយរហូតដល់សកម្មភាពអនុវត្តរបស់សហគមន៍ ការបង្កើន ការវិនិយោគ យុទ្ធនាការសុខភាព ឬសារតស៊ូមតិ ផ្សព្វផ្សាយទូលំទូលាយ នូវយុទ្ធសាស្ត្រ និងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតដោះស្រាយបញ្ហាប្រឈមទាន់ពេល និងមានប្រសិទ្ធភាពប្រសើរជាងមុន។ យើងត្រូវរួបរួមគ្នា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ នៅដំណាច់ឆ្នាំ២០២៥នេះ និងត្រូវតែបញ្ចប់ជំងឺគ្រុនចាញ់ក្នុងសកលលោក នាឆ្នាំ២០៣០។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវានេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្តល់ជាអនុសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ដោយត្រូវបេ្តជ្ញាចិត្តរួបរួមគ្នាទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការសុខភាពពិភពលោក គម្រោងមូលនិធិសកល ដៃគូវិនិយោគ ដៃគូជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត និងក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្ត ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវ និងកំពុងសហការជួយឧបត្ថម្ភគាំទ្រដល់ការងារលុបបំបាត់ជំងឺគ្រុនចាញ់៕ អត្ថបទ៖ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        73
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm