ស៊ីរីស្វាគមន៍ការដកទណ្ឌកម្មរបស់អង់គ្លេសលើអង្គភាពចំនួន ១២ ដែលប្រតិបត្តិការក្នុងវិស័យសំខាន់ៗ

2025/04/25 09:54:50 pm        138

ប្រទេសស៊ីរីកាលពីថ្ងៃព្រហស្បតិ៍ បានស្វាគមន៍ការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការដកទណ្ឌកម្មលើអង្គភាពចំនួន ១២ របស់ទីក្រុងដាម៉ាស ដែលកំពុងប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយអាជ្ញាធរកិច្ចការបរទេសរបស់ប្រទេសស៊ីរី រដ្ឋាភិបាលទីក្រុង ដាម៉ាស បានពណ៌នាចំណាត់ការរបស់ចក្រភពអង់គ្លេសថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីកែប្រែរបបទណ្ឌកម្មរបស់ខ្លួនលើស៊ីរី ហើយបានចាត់ទុកការសម្រេចនេះថា ជាសញ្ញាវិជ្ជមានសម្រាប់ការកសាង និងស្តារឡើងវិញរបស់ប្រទេសស៊ីរី។

ការដាក់ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសពីមុន បានកំណត់គោលដៅលើវិស័យធំៗដូចជា សេវាកម្មហិរញ្ញវត្ថុ ផលិតកម្មថាមពល ធនាគារ និងពាណិជ្ជកម្ម ព្រមទាំងក្រសួងសំខាន់ៗ ដែលទាក់ទងនឹងវិស័យការពារជាតិ និងមហាផ្ទៃ។

សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា ការបន្ធូរបន្ថយការរឹតបន្តឹងទាំងនេះ នឹងរួមចំណែកដោយផ្ទាល់ដល់ការកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជនស៊ីរី ជួយក្នុងការស្តារឡើងវិញនូវវិស័យសំខាន់ៗ រួមទាំងសេវាសាធារណៈ និងសន្តិសុខ និងជួយទាក់ទាញការវិនិយោគ ដែលត្រូវការយ៉ាងច្រើន ដើម្បីកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដ៏ចំបាច់នានា និងជំរុញសេដ្ឋកិច្ចជាតិ។

ទន្ទឹមនឹងនោះ សេចក្តីថ្លែងការណ៍ បានអះអាងជាថ្មីនូវឆន្ទៈរបស់ស៊ីរី ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិទាំងអស់ ដែលប្តេជ្ញាចិត្តចំពោះសន្តិភាព ស្ថិរភាព និងការកសាងឡើងវិញរបស់ប្រទេសនេះ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងប្រទេសស៊ីរីឡើងវិញ ដោយដកចេញនូវទណ្ឌកម្មមួយចំនួន ដើម្បីលើកទឹកចិត្តដល់ការវិនិយោគលើសេវាកម្មហិរញ្ញវត្ថុ ការផលិតថាមពល និងវិស័យផ្សេងៗទៀត។ ប្រទេសនេះ ក៏បានដកការបង្កកទ្រព្យសម្បត្តិលើអាជ្ញាធរការពារជាតិ និងមហាផ្ទៃរបស់ស៊ីរី និងភ្នាក់ងារស៊ើបការណ៍ជាច្រើនផងដែរ។

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        4
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        2
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm