លោក Zelensky និយាយថា រុស្សីព្យាយាមប្រើការវាយប្រហារតាមអាកាស ដើម្បីបិទបាំងការវាយលុកផ្លូវគោក

2025/04/25 09:58:29 pm        91

លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្សេឡិនស្គី ( Volodymyr Zelensky) ដែលដកស្រង់សម្តីមេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែន បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា កងកម្លាំងរុស្ស៊ី បានព្យាយាមប្រើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដើម្បីបិទបាំងសម្រាប់ការវាយលុកផ្លូវគោកកាន់តែខ្លាំងឡើង ប៉ុន្តែទាំងអស់នេះ ត្រូវបានវាយបកវិញ។

លោក ហ្សេឡិនស្គី បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ដោយសំដៅលើរបាយការណ៍ពីលោក មេបញ្ជាការជាន់ខ្ពស់ Oleksandr Syrskyi ថា តាមពិត នៅក្រោមការបិទបាំងនៃការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់ពួកគេ ជនជាតិរុស្ស៊ីបានព្យាយាម ដើម្បីបង្កើនល្បឿនវាយលុកដោយថ្មើរ ជើង។

«នៅពេលដែលកងកម្លាំងរបស់យើងផ្តោតជាអតិបរមាលើការការពារប្រឆាំងនឹងមីស៊ីល និងយានដ្រូន ជនជាតិរុស្ស៊ី បានរុលចូលទៅមុខជាមួយនឹងការវាយប្រហារដោយថ្មើរជើងកាន់តែខ្លាំងឡើង។ ប៉ុន្តែពួកគេ ត្រូវបានវាយបកវិញ យ៉ាងចាស់ដៃ»។

លោក ហ្សេឡិនស្គី បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ ដោយបានដកស្រង់ព័ត៌មានបឋមថា ប្រទេសរុស្ស៊ីបានប្រើប្រាស់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងសម្រាប់ការវាយប្រហារនៅពេលយប់ ដែលបានត្រូវ ចំអគារលំនៅឋានមួយ នៅក្នុងទីក្រុងគីវ។

លោកបាននិយាយនៅលើបណ្តាញសង្គមX ថា៖«ប្រសិនបើព័ត៌មានដែលថា មីស៊ីលនេះ ត្រូវបានផលិត នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានបញ្ជាក់ច្បាស់នោះ នេះនឹងក្លាយជាភ័ស្តុតាងបន្ថែមទៀតនៃសកម្មភាពឧក្រិដ្ឋកម្មនៃសម្ព័ន្ធភាពរវាងរុស្ស៊ី និងទីក្រុងព្យុងយ៉ាង»។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm