វៀតណាម​កំណត់​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម ខណៈ​ឯកឧត្តម ថោង ខុន ត្រូវ​ប្រកាស​ជា​សហប្រធាន​ក្រុម​ប្រឹក្សា​កីឡា​អាស៊ាន​

2021/12/08 05:10:24 pm        224

​ស៊ីហ្គេម៖ វៀតណាមបានកំណត់​កាលបរិច្ឆេទនៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ ជា​ផ្លូវការ​ហើយដែល​នឹង​ប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ស្របពេល​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ត្រូវបានតែងតាំង​ជា​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​ដឹកនាំ និង​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការកំណត់​កាល​ថ្ងៃ​ប្រកួត​ស៊ី​ហ្គេម និង​ការប្រកាស​ឯកឧត្តម​បណ្ឌិត ថោង ខុន ជា​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ាន​នេះ បានធ្វើ​ឡើងក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​របស់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែធ្នូ​នេះតាម​ប្រព័ន្ធ​អន​ឡាញ (Zoom) ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារនៃ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ពិសេស​ស៊ី​ហ្គេមនៅ​វៀតណាមដែល​ត្រូវបាន​ម្ចាស់ផ្ទះអះអាង និង​ធានា​ជាថ្មី​ថា ខ្លួន​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​ទទួលបាន​ជោគជ័យ។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូ​បញ្ជាក់​បន្ថែមថា អ្វីដែល​ពិសេស និង​ជា​ថ្ងៃ​សំខាន់ដែល​កម្ពុជា​ទន្ទឹងរង់ចាំ គឺ​ក្លាយជា​សហប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​ដឹកនាំ និង​ការសម្រេច​ផ្សេងៗរបស់​ស្ថាប័ន​កីឡា​ប្រចាំ​តំបន់​នេះ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​កម្ពុជាអំឡុងពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ។ ហើយ​បណ្ដា​ប្រទេស​សមាជិក​ស៊ី​ហ្គេម​ទាំងអស់ សុទ្ធតែ​បាន​សាទរ និង​គាំទ្រ​កម្ពុជាក្នុង​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនា​ឆ្នាំ​២០២៣ ផងដែរ។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានបង្ហាញ​ពី​ការទទួល​ធ្វើ​ម្ចាស់ផ្ទះដោយ​ភាពកក់ក្តៅ កិត្តិយស​ជាតិ កិត្យានុភាព​ជាតិ ក្នុងនាម​ជា​ប្រ​ទស​ដែលមាន​អរិយធម៌ វប្បធម៌​ដ៏​សម្បូរបែប ជាមួយ​ការបង្ហាញ​សក្តានុពល​ជាតិទៅកាន់​អន្តរជាតិ តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​នេះ បន្ទាប់ពី​រាជរដ្ឋាភិបាលបានសម្រេច​បើក​ដំណើរការ​ប្រទេស​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ធូរស្រាល ពិសេស​កិច្ចប្រជុំ​នៅ​កម្ពុជាដែល​គ្រោង​ធ្វើឡើង​នា​ខែកុម្ភៈ ឆ្នាំ​២០២២ មុន​ឈានដល់​ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ផ្លូវការ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm