បេសកជនUN បានពិភាក្សាអំពីស្ថានការណ៍នៃប្រទេសយេម៉ែន ជាមួយមន្ត្រីហ៊ួទី នៅអូម៉ង់

2025/04/25 03:27:38 pm        53

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg បានជួបជាមួយមន្ត្រីនៃក្រុមសកម្មប្រយុទ្ធហ៊ួទី នៅប្រទេសអូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីភាពចាំបាច់ ក្នុងការធ្វើឲ្យស្ថានការណ៍មានស្ថិរភាព» នៅក្នុងប្រទេសឧបទ្វីបអារ៉ាប់នេះ។

ក្រុមហ៊ួទីក្លាយជាផ្នែកមួយនៃ «អ័ក្សនៃការតស៊ូ»របស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ហើយចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើង ក្នុងខែតុលា ឆ្នាំ ២០២៣ ពួកគេបានបាញ់មីស៊ីល និងយានដ្រូនម្តងហើយម្តងទៀតទៅលើអ៊ីស្រាអែល ជាអ្វីដែលពួកគេនិយាយថា ជាការបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។

ពួកគេក៏បានកំណត់គោលដៅលើកនាវាដែលពួកគេចោទប្រកាន់ថា មានទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលបង្កឲ្យមានយុទ្ធនាការវាយប្រហារដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងធានានូវផ្លូវដឹកជញ្ជូនសំខាន់ៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ការិយាល័យរបស់លោក Grundberg បាននិយាយថា នៅថ្ងៃនេះ (ថ្ងៃព្រហស្បតិ៍)លោកបានជួបជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់ សមាជិកនៃថ្នាក់ដឹកនាំចលនា Ansar Allah (ហ៊ួទី) និងអ្នកតំណាងសហគមន៍ការទូត នៅក្នុងទីក្រុង Muscat»។

កិច្ចពិភាក្សា «ផ្តោតលើភាពចាំបាច់ ក្នុងធ្វើឲ្យស្ថានការណ៍មានស្ថិរភាព នៅក្នុងប្រទេសយេម៉ែន ដើម្បីអនុញ្ញាតឲ្យប្រជាជនយេម៉ែនទាំងអស់រស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងប្រកបដោយវិបុលភាព និងដើម្បីដោះស្រាយកង្វល់ស្របច្បាប់របស់អ្នកពាក់ព័ន្ធទាំងអស់ រួមទាំងតំបន់ និងសហគមន៍អន្តរជាតិផងដែរ»។

អត្ថបទដែលទាក់ទង

ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាសមានបំណងដោះលែងចំណាប់ថ្នូរទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ ៥ឆ្នាំ
2025/04/27 12:58:00 pm        1
លោក Putin ប្រាប់ថា រុស្ស៊ីត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន «ដោយគ្មានលក្ខខណ្ឌជាមុន»
2025/04/27 12:54:38 pm        1
[UPDATE] នគរបាល៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា
2025/04/27 12:51:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាសមានបំណងដោះលែងចំណាប់ថ្នូរទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ ៥ឆ្នាំ

2025/04/27 12:58:00 pm
​លោក Putin ប្រាប់ថា រុស្ស៊ីត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន «ដោយគ្មានលក្ខខណ្ឌជាមុន»
2025/04/27 12:54:38 pm
​[UPDATE] នគរបាល៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា
2025/04/27 12:51:10 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំចរចាបន្តទៀតពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក
2025/04/27 12:46:57 pm
​លោក Trump សង្ស័យពីចេតនាចង់បានសន្តិភាពរបស់លោក Putin ក្រោយជួបលោក Zelensky នៅបុរីវ៉ាទីកង់
2025/04/27 12:38:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am