ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គង និងជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗ

2025/04/25 03:32:30 pm        133

ក្រសួងពាណិជ្ជកម្មរៀបចំការផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាតផ្សេងៗនៅកម្ពុជា ដើម្បីលើក កម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ ផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាត នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះថា ជុំវិញផលិតផលខ្មែរនេះ កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានដាក់ នូវយុទ្ធសាស្រ្តជាច្រើន ដើម្បីជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលខ្មែរ ក្នុងនោះកម្ពុជាក៏មានទិវាជាតិនៃការប្រើប្រាស់ផលិតផល ខ្មែរ ហើយថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានចេញសារ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលដែលជារបស់ខ្មែរ។ ក្រៅពីនេះកម្ពុជាក៏មាន គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងនោះក្រសួងពាណិជ្ជកម្មក៏ជាសមាជិកក្នុងគណៈកម្មាធិការនោះដែរ ដោយ មានកម្មវិធីជាច្រើនបានធ្វើឡើងនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ ក្នុងគោលដៅដើម្បីលើកកម្ពស់ផលិតផលខ្មែរ មានទីផ្សារ និង ក្នុងកិច្ចដំណើរការផលិតជាដើម។

ចំណែកអាជីវករដែលចូលរួមផ្គូផ្គូ្គងអាជីវកម្មនេះ លើកឡើងថា ការរៀបចំឱ្យមានព្រឹត្តិការណ៍ផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យ ផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត គឺជាការចូលរួមចំណែកដ៏សំខាន់ នៃការលើកកម្ពស់ផលិតផលខ្មែរ ឱ្យមានទីផ្សារលក់ដូរកាន់ តែច្រើន, ការចូលរួមលើកកម្ពស់នេះ មិនត្រឹមជួយដល់អាជីវករ ឬម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយដល់កសិករដែល ជាអ្នកផ្គត់ ផ្គង់វត្ថុធាតិដើម និងជួយបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

ជុំវិញការលក់ផលិតផលខ្មែរនេះដែរ, លោកជំទាវ ខៀវ ខេមរី នាយិកាប្រតិបត្តិផ្សារសមាគមខ្មែរ លើកឡើងឱ្យដឹងថា ផ្សារ សមាគមខ្មែរបានបង្កើតឡើងមានរយៈពេលជាង១ឆ្នាំមកហើយ ដោយការបង្កើតផ្សារនេះឡើង ដើម្បីគាំទ្រដល់ផលិតផលខ្មែរ និង សហគ្រិនខ្មែរ ដាក់លក់ផលិតផលខ្មែរ។ ជុំវិញកិច្ចការនេះ ចំពោះអាជីវករដែលជួបបញ្ហាលើនីតិវិធី មិនទាន់មានលក្ខណៈគ្រប់គ្រាន់ ចូលផ្សារទំនើប ឬម៉ាតបាននោះ, អាចទំនាក់ទំនងផ្សារសមាគមខ្មែរ ដើម្បីដាក់លក់ផលិតរកចំណូលជាបណ្តើរៗ ព្រោះផ្សារសមាគម ខ្មែរ ក្រៅពីការលក់ដូរក៏ជួយរកទីផ្សារ ដើម្បីពួកគាត់មានឱកាសស្វែងរកដៃគូរអាជីវកម្មបន្ថែមផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីផ្គូផ្គូ្គងអាជីវកម្ម ដើម្បីជំរុញឱ្យផលិតផលខ្មែរ ចូលផ្សារទំនើប និងម៉ាតនេះ មានតំណាងមកពីផ្សារទំនើប និងម៉ាតជាច្រើន បានធ្វើបទបង្ហាញអំពីកិច្ចដំណើរទីផ្សារបច្ចុប្បន្ន ដែលបានកំពុងស្រូបយកផលិតផលខ្មែរជាបន្តបន្ទាប់ ជាពិសេសការ បង្ហាញអំពីនីតិវិធី និងលក្ខខណ្ឌផ្សេងៗ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាត ដល់អាជីវករ និងម្ចាស់អាជីវកម្ម ក្នុងការរៀបចំ ខ្លួនឱ្យឆ្លើយតបទៅនិងតម្រូវការទីផ្សារទាំងនោះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំចរចាបន្តទៀតពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក
2025/04/27 12:46:57 pm        1
រដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើពិធី ស្រោចស្រពសុគន្ធវារីចូលកាន់តំណែងចៅអធិការវត្ត ២៥ វត្ត
2025/04/27 12:31:56 pm        1
សម្តេច ស ខេង អំពាវនាវឱ្យបន្ដចូលរួមថែរក្សា អភិវឌ្ឍទីអារាមជាទីសការៈបូជា និងជារម្មនីយដ្ឋានទេសចរណ៍
2025/04/27 12:20:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភពអេហ្ស៊ីប៖ ក្រុមហាម៉ាសមានបំណងដោះលែងចំណាប់ថ្នូរទាំងអស់ ជាថ្នូរនឹងបទឈប់បាញ់ ៥ឆ្នាំ

2025/04/27 12:58:00 pm
​លោក Putin ប្រាប់ថា រុស្ស៊ីត្រៀមជាស្រេច ដើម្បីពិភាក្សាជាមួយអ៊ុយក្រែន «ដោយគ្មានលក្ខខណ្ឌជាមុន»
2025/04/27 12:54:38 pm
​[UPDATE] នគរបាល៖ មនុស្សមួយចំនួន បានស្លាប់ ក្រោយរថយន្តបើកបុកចូលហ្វូងមនុស្ស នៅកាណាដា
2025/04/27 12:51:10 pm
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងខិតខំចរចាបន្តទៀតពាក់ព័ន្ធនឹងការអនុវត្តពន្ធថ្មីរបស់អាមេរិក
2025/04/27 12:46:57 pm
​លោក Trump សង្ស័យពីចេតនាចង់បានសន្តិភាពរបស់លោក Putin ក្រោយជួបលោក Zelensky នៅបុរីវ៉ាទីកង់
2025/04/27 12:38:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/26 04:44:54 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/24 02:47:52 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/23 09:36:05 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/26 09:11:05 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am