ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានអនុញ្ញាតជូន លោក Salem Mubarak Salem Al-Hadhyan នាយកប្រតិបត្តិ ក្រុមហ៊ុន DEEM ALMASEAH FOR TRADING CO., Ltd ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។