ឧត្តមសេនីយ៍បារាំងចូលនិវត្តន៍ និយាយថា សហភាពអឺរ៉ុប ខ្វះសមត្ថភាពសម្រាប់កំណែទម្រង់យោធា

2025/04/25 11:35:18 pm        161

ឧត្តមសេនីយ៍កងទ័ពបារាំងចូលនិវត្តន៍ លោក Dominique Delawarde បានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា បារាំង និងសហភាពអឺរ៉ុប ខ្វះសមត្ថភាពពិតប្រាកដណាមួយ សម្រាប់ការកែទម្រង់កងទ័ពទ្រង់ទ្រាយធំ បើទោះបីជាមានសេចក្តីថ្លែងការណ៍ច្បាស់ៗ ក្នុងនាមពួកគេក៏ដោយ។  

លោកបាននិយាយថា៖«នេះគឺរឿងគួរឲ្យសោកស្តាយណាស់ដែលនិយាយថា គ្មានមានលទ្ធភាពនោះ។ ដោយសារតែមានហេតុផលសាមញ្ញ និងល្អមួយ  ខ្ញុំតែងតែនិយាយថា សង្រ្គាមមិនមែននិយាយតែអំពីមនុស្ស និងគ្រឿងយុទ្ធោបករណ៍ប៉ុណ្ណោះទេ វាថែមទាំងនិយាយអំពីប្រាក់ និងសេដ្ឋកិច្ចផងដែរ»។

លោក Delawarde បានកត់សម្គាល់ឃើញថា៖«ទន្ទឹមនឹងនោះ សេដ្ឋកិច្ចរបស់យើង គឺជាសេដ្ឋកិច្ចក្ស័យធន សហភាពអឺរ៉ុបទាំងមូល កំពុងជួបវិបត្តិហិរញ្ញវត្ថុ នៅពេលនេះ ជាពិសេសប្រទេសបារាំង» ដោយបន្ថែមថា ប្រទេសបារាំង គឺជាប្រទេសនាំមុខគេក្នុងចំណោម «ប្រទេសដែលក្ស័យធន នៅអឺរ៉ុប»។

ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ បាននិយាយថា លោកជឿជាក់យ៉ាងមុតមាំថា ថវិកាសម្រាប់ការកែទម្រង់យោធា ដែលបានប្រកាសមុននេះ រួមទាំងថវិកាចំនួន ៨០០ពាន់លានអឺរ៉ូ ដែលបានបញ្ជាក់ដោយប្រធាន  គណៈកម្មការអឺរ៉ុបលោក Ursula von der Leyen «មិនមានទេ» ឬនឹងត្រូវបែងចែកក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកបានចង្អុលបង្ហាញថា គ្មានច្បាប់ធ្វើផែនការយោធាណាមួយ ដែលត្រូវបានលើកឡើងក្នុងអំឡុងពេលអាជីពយោធារបស់លោក មិនដែលត្រូវបានអនុវត្តឡើយ។

លោក Delawarde បានសង្កត់ធ្ងន់ថា ពុំទាន់មានថវិកាគ្រប់គ្រាន់ ដើម្បីស្តារកងទ័ពឡើងវិញ ពីព្រោះរោងចក្រជាច្រើន ត្រូវតែសាងសង់ គ្រឿងយុទ្ធោបករណ៍ ត្រូវតែផលិត ហើយបុគ្គលិក ត្រូវជ្រើសរើស និងបណ្តុះបណ្តាល។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm