កីឡា​ទ្រី​យ៉ា​ត្លុង​បើក​វគ្គ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​បោះ​ជុំរុំ​ហាត់​មុន​ប្រកួត​ជើងឯក​ជាតិ​

2021/12/08 05:35:27 pm        346

​​ទ្រី​យ៉ា​ត្លុង​៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជាបានរៀបចំ​នូ​វគ្គប​ណ្ដុះ​បណ្ដាល​បច្ចេកទេសដល់​គ្រូបង្វឹក គណៈកម្មការ​បច្ចេកទេស ក៏ដូចជា​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ព្រមទាំង​បានធ្វើការ​បោះជុំរុំ​ហ្វឹកហាត់នៅ​ខេត្ត​កែប ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​ថ្នាក់ជាតិឆ្នាំ​២០២១ នា​ថ្ងៃទី​១២ ខែធ្នូ​ចុង​សប្ដាហ៍​នេះ។​

​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស​នេះគ្រោង​ធ្វើឡើង ៥​ថ្ងៃចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១១ ខែធ្នូ ខណៈ​ពិធី​បើក​វគ្គ​ម្សិលមិញក៏មាន​ការចូលរួម​ពី​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ផងដែរ។ រីឯ​ការបោះ​ជុំរុំ​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​វិញនឹង​ដំណើរការ​ជាង ១​សប្ដាហ៍ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​១១ ខែធ្នូ​ដូចគ្នា ពោលគឺ​មុន​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ១​ថ្ងៃ។​ ​លោក ងិន សុ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹងថា ទាំង​វគ្គ​បណ្ដុះបណ្ដាល និង​ការបោះ​ជុំរុំ​ហ្វឹកហាត់​នេះសុទ្ធតែ​បង្ហាត់​បង្រៀន​ដោយ​អ្នកជំនាញ​បរទេស រួមមាន​គ្រូបង្វឹក​អន្ដរជាតិ​ជនជាតិ​អ៊ីតាលី​លោក Francisco ដែល​ធ្វើការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ Zoom និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជាដែលជា​ជនជាតិ​ណូ​វែ​ល​សេ​ឡង់គឺ​លោក Derrick Murray ដែល​បង្រៀន និង​អនុវត្ត​ផ្ទាល់។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កម្មវិធី​ទាំងពីរនៅ​ខេត្ត​កែបក្នុង​ជំរុញ និង​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និង​គណៈកម្មការ​បច្ចេក​ទេសរៀបចំ​ការប្រកួតបង្កើន​សមត្ថភាព​បន្ថែមទៀត ត្រៀមខ្លួន​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នាពេលខាងមុខ ពិសេស​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ីហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm