រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយថា លោកត្រៀមទៅទស្សនកិច្ចរដ្ឋធានីធំៗ នៅអឺរ៉ុប ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នា

2025/04/25 11:53:28 pm        104

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីការត្រៀមខ្លួនរបស់លោក ក្នុងការធ្វើដំណើរទៅកាន់រដ្ឋធានីធំៗរបស់អឺរ៉ុប ដើម្បីដោះស្រាយភាពតានតឹង ដែលកំពុងបន្តរវាងទីក្រុងតេអេរ៉ង់ និងអ្វីដែលគេហៅថា ក្រុម E3 មានប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់។

នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានពណ៌នាទំនាក់ទំនងជាមួយក្រុម E3 ថា ស្ថិតក្នុងកម្រិតទាបជាប្រវត្តិសាស្ត្រ ដោយព្រមានថា ស្ថានភាពការងារបច្ចុប្បន្ន គឺជា    សេណារីយោ«ចាញ់-ចាញ់»សម្រាប់ភាគីទាំងអស់។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការភ្ជាប់ទំនាក់ទំនងការទូតជាថ្មី ដោយនិយាយថា«ខ្ញុំស្នើសុំទំនាក់ទំនងការទូតជាថ្មី»។

បន្ទាប់ពីការពិគ្រោះយោបល់នាពេលថ្មីៗនេះ នៅទីក្រុងមូស្គូនិងទីក្រុងប៉េកាំង លោក Araghchi បាននិយាយថា លោកបានត្រៀមខ្លួន ដើម្បីទទួលយកគំនិតផ្តួចផ្តើមដោយដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប៊ែរឡាំង និងទីក្រុងឡុងដ៍។ លោកបានថ្លែងថា៖«បាល់ឥឡូវនេះ គឺស្ថិតនៅក្នុងដៃរបស់ក្រុម E3 ដោយជំរុញឲ្យមេដឹកនាំអឺរ៉ុប«ដកខ្លួនចេញពីឥទ្ធិពលនៃក្រុមកេងចំណេញផលប្រយោជន៍ពិសេស និងបន្តទៅ  ផ្លូវផ្សេង»។

លោក Araghchi បានរំលឹកថា ការផ្តល់ជូនកិច្ចសន្ទនាពីមុន ត្រូវបានបន្តក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមភាគីអឺរ៉ុបរបស់លោក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីខែកញ្ញា ឆ្នាំមុន។ លោកបានបញ្ជាក់ថា សំណើនោះ ត្រូវបានបដិសេធ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm