កាកបាទក្រហមផ្សព្វផ្សាយស្តីពីការប្រារព្ធខួបទី១៦២ និងខួប៧០ឆ្នាំ ជូនដល់យុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ

2025/04/26 01:00:53 am        142

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រងហមកម្ពុជា អញ្ជើញបើកវគ្គផ្សព្វផ្សាយស្តីពី “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីឈានឆ្ពោះការប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ជូនដល់ទីប្រឹក្សានិងយុវជនប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ។ 

វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងរយៈពេល ១ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាយុវជន ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុប៩៦នាក់។

ក្នុងឱកាសពិធីបើកវគ្គផ្សព្វផ្សាយ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវក្តីសោមនស្សរីករាយ និងពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ដែលអញ្ជើញចូលរួមវគ្គផ្សព្វផ្សាយនៅថ្ងៃនេះ។ ជាមួយគ្នានេះសូមថ្លែងអំណរគុណ និងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលជានិច្ចកាលតែងតែខិតខំប្រឹងធ្វើសកម្មភាពអស់ពីចិត្តពីថ្លើម ហើយមានទាំងការបរិច្ចាគថែមទៀតជូនកាកបាទក្រហមកម្ពុជា រៀងរាល់ទិវា៨ឧសភាសុទ្ធតែមានចំណែករបស់សាកលវិទ្យាល័យទាំងអស់ក្នុងការចូលរួមវិភាគទាន ដើម្បីឱ្យកាកបាទក្រហមកម្ពុជាមានលទ្ធភាពធ្វើប្រតិបត្តិការមនុស្សធម៌បន្តទៅទៀត ហើយសាកលវិទ្យាល័យនីមួយៗ ខិតខំប្រឹងប្រែងធ្វើការកៀរគររកមូលនិធិ ដើម្បីធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត និងសកម្មភាពផ្សេងៗទៀតជាច្រើន ។ 

លោកជំទាវ បានគូសបញ្ជាក់ជូនថា៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ ហើយសុំឱ្យសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្តនេះ សូមឱ្យបានផុលផុសឡើង មុនបង្អស់គឺនៅក្នុងសាកលវិទ្យាល័យនីមួយៗ បន្ទាប់មកដល់សហគមន៍ខាងក្រៅ។ ចំពោះថវិកាដែលសាកលវិទ្យាល័យរកបានផ្តើមមុនបង្អស់គឺនិស្សិតនៅក្នុងសាកលវិទ្យាល័យរបស់ខ្លួន ហើយបន្ទាប់មកទើបចេញទៅខាងក្រៅស្វែងរកការគាំទ្រ ដើម្បីសិក្សាដកពិសោធន៍ ថាតើអំពីសកម្មភាពសង្គមខាងក្រៅសាកលវិទ្យាល័យមានតម្រូវការអ្វីខ្លះ?។ លោកជំទាវជម្រាបជូនបន្ថែមថា៖ ឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានណែនាំដល់មន្ត្រីក្រោមឱវាទឱ្យចុះទៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយ ហើយនៅពេលដែលចុះទៅដល់ខ្នងផ្ទះរបស់ពួកគាត់ ទើបឃើញថាមានតម្រូវការអ្វីខ្លះឱ្យពិតប្រាកដ ជាក់ស្តែងពួកគាត់លែងខ្វះខាតស្បៀងអាហារទៀតហើយ ប៉ុន្តែគាត់នៅខ្វះការលើកកម្ពស់ការយល់ដឹងអំពីសុខភាព និងបរិស្ថាន។ មូលហេតុនេះហើយ ចាប់តាំងពីឆ្នាំមុនរហូតដល់ឆ្នាំនេះ មូលបទនៃការប្រារព្ធទិវា៨ឧសភា របស់កាកបាទក្រហមកម្ពុជា គឺនៅតែដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ក៏ប៉ុន្តែឆ្នាំនេះមានលក្ខណៈជាពិសេស គឺត្រង់ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។ 

ទន្ទឹមនឹងនេះយើងឃើញហើយថា បរិយាកាសធម្មជាតិ ការប្រែប្រួលអាកាសធាតុ នាពេលបច្ចុប្បន្ននេះ ដែលយើងមិនធ្លាប់ដែលឮ ឬជួបប្រទះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ កើតមានគ្រោះរញ្ជួយដី ហើយគ្រោះរញ្ជួយដីនេះគឺនៅក្នុងប្រទេសក្បែរយើងបំផុតទៅទៀត។ ដូចនេះហើយយើងត្រូវធ្វើការផ្សព្វផ្សាយ និងរកវិធីសាស្ត្រគ្រប់បែបយ៉ាងទាំងអស់ ដើម្បីត្រៀមបង្ការចំពោះគ្រោះមហន្តរាយនានាដែលអាចប្រែប្រួលនិងកើតមានឡើងពីនេះទៅ១០ឆ្នាំ ឬ២០ឆ្នាំខាងមុខទៀត។ លោកជំទាវបានបន្តថា៖ វគ្គនេះគឺជាវគ្គជនបង្គោលឬក៏ជាការផ្សព្វផ្សាយពីសារសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ និងសូមអំពាវនាវឱ្យយុវជនជំនាន់ក្រោយត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់មិនថាឆ្នាំនេះ ៥ឆ្នាំបន្ទាប់ ១០ឆ្នាំក្រោយ ឬ២០ឆ្នាំទៅទៀតនោះទេ៕

អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm